header ads

Sponsor

កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នេះ  ក្រុមហ៊ុន ប៉េង ហួត គ្រុបបានចូលរួមបរិច្ចាគថវិកាចំនួន ២០ ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍» ។

យុទ្ធនាការដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌នេះគឺពិតជាសំខាន់យ៉ាងខ្លាំង ដែលបគ្គលគ្រប់រូបគួរចូលរួមប្រត្តិបត្តិ ដើម្បីបានជួយស្រោចស្រង់ជីវិតរបស់ប្រជាពលរដ្ឋដែលរាប់ម៉ឺនលាននាក់ដែលកំពុងទទួលរង់ផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេស ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយប្រការផ្សេងៗទូទាំងប្រទេសកម្ពុជា​ ។ ​

ទាក់ទងទៅនឹងប្រតិបត្ដិការមនុស្សធម៌នេះផងដែរ គេសង្កេតឃើញក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងតំបន់ ដែលតែងតែផ្ដោតសំខាន់ទៅលើគុណភាព និងសេវាកម្ម ព្រមទាំងបរិស្ថានបៃតង និងកិច្ចការសង្គម ដែលមានស្ថាបនិក និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនប្រកាន់ភ្ជាប់ជាមួយទស្សនទាន ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាកគឺជាយុទ្ធសាស្ត្រចំបងដែលក្រុមហ៊ុនតែងតែចូលរួមទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ។ ​​​​​​​​​​​​​

ជាក់ស្ដែងដើម្បីអបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដែលនេះគឺពិតជាបង្ហាញឱ្យឃើញនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំទៅលើការយកចិត្តទុកដាក់ និងខ្វាយខ្វល់ទៅលើទុក្ខលំបាករបស់ប្រជាពលរដ្ឋដែបាននឹងកំពុងតែរងគ្រោះដោយប្រការណាមួយផ្សេងៗ និងប្រឈមជាមួយទុក្ខលំបាកផ្សេងៗផងដែរ ។ ​

ស្ថិតក្នុងបរិយាកាសនៃការប្រគល់ថាវិកាជូនតំណាងកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ កាលពីព្រឹកមិញនេះ លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ ការជួយគ្នា និងការជួយដល់សង្គមក្នុងគ្រាលំបាកគឺជាអ្វីដែលបុគ្គលគ្រប់រូបមិនត្រូវមើលរំលងអំពីទុក្ខលំបាកគ្នានោះទេ ផ្ទុយទៅវិញគឺយើងត្រូវតែគិតគូរ យកចិត្តទុកដាក់ មានក្តីអាណិតស្រលាញ់ និងចេះជួយគ្នាទៅវិញទៅមក ដោយឈរលើសាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា ជាក់ស្ដែដូចដែលនៅក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោកបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩។ ”

លោកឧកញ៉ាក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេសស្ថាប័នកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់បានខិតខំប្រឹងប្រែងដឹកនាំការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ លោកឧកញ៉ាក៏បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោប្រការផ្សេងៗ និងទុក្ខលំបាកនានាឱ្យឆាប់បានធូស្បើយពីបញ្ហា និងទទួលបានជំនួយផ្សេងៗជាច្រើនទៀតពីសប្បុរសធម៌ ។ ​

គួររំលឹកផងដែរថា៖ នាពេលកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួប “ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ” ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល រួមជាមួយការជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ក្រៅពីនោះថ្មីៗនេះ ក្រុមហ៊ុនក៏បានចូលរួមក្នុងការងារសង្គមជាច្រើនទៀតរួមមាន៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ៧០B ចំនួន ០១ខ្សែថ្មី ប្រវែង ១៦,១៣៣ គ.ម បន្ថែមពីលើកំណាត់ផ្លូវប្រវែងប្រមាណជាង ៥ គ.ម ដែលបានសាងសង់រួចរាល់តាំងពី ឆ្នាំ២០១៣ ព្រមទាំងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតនៅក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពិធីសម្ពោធ និងប្រគល់អគារសិក្សាមួយខ្នង ដែលជាជំនួយសាងសង់ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត រួមទាំងសម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួនទៀតដល់ការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ស្ថិតនៅក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងការចូលរួមកម្មវិធី "​ រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងលើភ្នំគូលែន " ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ចូលរួមកម្មវិធីអង្ករប្ដូរយកសំណល់ប្លាស្ទិក និងកម្មវិធីអង្ករប្ដូរយកការសិក្សាផងដែរ។ល៕ ​ ​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post