
សង្គម
នៅមួយរយៈពេលចុងក្រោយនេះករណីកញ្ចក់រថយន្ត បានក្លាយជាប្រធានបទមួយដែលកំពុងមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ខណៈរថយន្តស៊ែរីទំនើបត្រូវបានបាត់ជាញឹកញ៉ាប់ ទោះបីសមត្ថកិច្ចធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ក៏ដោយ។
បើតាមលោកផែងវណ្ណៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៨ ខែឧសភា ទាក់ទងនឹងកញ្ចក់រថយន្តនេះផងដែរថា៖ ខ្ញុំមិនខឹងទេចោរព្រោះវាក្របានវាលួច តែអ្វីដែលខឹងគឺពួកទិញរបស់ចោរ បេីទូរស័ព្ទ មាសពេជ្រកែវកង ខ្ញុំមិនថាទេ ព្រោះមានការនាំចូល និងមានការដាក់លក់ពេញទីផ្សារ ។ តែកញ្ចក់រថយន្ត សេរីទំនើបថ្មីៗដែលគ្មានក្រុមហ៊ុននាំចូលផង ហេតុអ្វីបានអ្នកលក់ហ៊ានទិញ ?
ជាពិសេសទិញពីចោរតែ ៥០-៦០ ដុល្លារតែប៉ុណ្ណោះ ពេលលក់ចេញវិញសុទ្ធតែ ៥០០-៦០០ ដុល្លារ កន្លែងខ្លះលក់ចេញរហូត ១០០០ ដុល្លារ ក៏មាន សម្រាប់ប្រភេទរថយន្ដ Lexus Kuro 570 2021 ។ បេីម្ចាស់រថយន្តដេីររកទិញវាមិនលក់អោយទៀត ទាល់តែមានខ្សែរយៈបានវាលក់អោយ ។
ជាក់ស្តែងដូចរថយន្តខ្ញុំជាដេីម ទិញពីឃ្លាំងទេីបតែបាន ៥ ថ្ងៃ ចោរលួចកញ្ចក់ទាំងសងខាងពេលខ្ញុំឈប់ចូលមិនបាន ៥ នាទីផង នៅម្ដុំបឹងកក់២ ខណ្ឌ ទួលគោក ។ ដូច្នេះសមត្ថកិច្ចដែលចាប់ចោរលួចកញ្ចក់រថយន្តបាន គួរតែសួរចម្លេីយចោរដេីម្បីស្រាវជ្រាវចាប់អ្នកលក់អោយបានកុំលេីកលែងអោយសោះ ។
ពេលចាប់អ្នកលក់បានត្រូវសួរចម្លេីយរកប្រភពនាំចូលកញ្ចក់ផង តេីកញ្ចក់រថយន្តសេរីទំនើបៗថ្មីៗគាត់នាំមកពីប្រទេសណា មានវិក្កយបត្រនាំចូលទេ ? មានបង់ពន្ធនាំចូលទេ ? បេីគ្មានឯកសារ២ខាងលេីនេះទេគឺគាត់ឃុបឃិតទិញរបស់ចោរតែម្ដង ។