
សង្គម
អ្នកម្នាង ឌួង ឌីយ៉ាត ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ បានទទួលមរណភាពនាថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ វេលាម៉ោង ១១:៣៩នាទីព្រឹក នាមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ។
ស ព អ្នកម្នាង ឌួង ឌីយ៉ាត បានមកដល់វត្តបុទុមវត្ថី នៅវេលាម៉ោង ១១:០០ អាធ្រាត ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស ព អ្នកម្នាង នឹងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវត្ថី ។ នេះបើតាមការបញ្ជាក់ពីផេក ក្រុមព្រះសុរិយា ។
ព្រះនាងតូច នរោត្តម ជេនណា បានរៀបរាប់ថាអំពីមរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ទាំងក្ដីក្ដុកក្ដួល អាឡោះអាល័យជាពន់ពេក៖
«ខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេកណាស់ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំបានទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ ទៅគ្មានថ្ងៃបានជួបវិញ។
ឱ! ម៉ាក់យាយអេីយ ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ។»