
សង្គម
ទីលានកីឡដ្ឋាន Thiên Trường Stadium ក្នុងពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមបាល់ទាត់បុរសកម្ពុជា បានប្រកួតចាញ់សិង្ហបុរី ដោយលទ្ធផល ១ទល់០។
ក្រោយពីទទួលបានលទ្ធផលបែបនេះស្រាប់តែ លោកគ្រូ ប៉ែន ផាត រហស្សនាមពស់កេងកងគឺជាបុរសកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ Pele ស្តេចបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៧៣ អំឡុងពេលលោកប្រកបអាជីពឱ្យក្លិប Rapracha FC ប្រទេសថៃ។
លោកគ្រូ ប៉ែន ផាត មានប្រសាសន៍ថា ៖ "ខ្ញុំមានការសោកស្ដាយ ជាខ្លាំងនៅថ្ងៃនេះ តង់ទីមួយគោព្រៃរបស់យើង មាន ឪកាស ជាច្រើនដង នៅមុខ នាក់ចាំទីគេ តែយើងមាន អាត្មានិយម សុតៗ ច្រើន តែមិនគិតថា លេង ១/២ នឹង មិត្ត ទេ ?មើលគេមានតែពីរឫបី ឪកាសសោះ គេចិត្តត្រជាក់ លេង ១/២ នឹងមិត្ត គេ ៗក៏រកបាន ១គ្រាប់យ៉ាងស្អាត ថ្ងៃនេះគោព្រៃយើង លេង បានល្អ តែ ៦០/១០០ភាគទេ តែត្រូវកែ កំគិត អាត្មានិយម អោយបាន សុំទោស ណា