
សង្គម
កាលពីយប់ថ្ងៃទី ១១ ខែឧសភានេះ លោក ឌួង ឆាយ បានបង្ហោះសារមួយឃ្លា ដោយលើកឡើងថា៖ «ឡាំយ៉ង អត់អីអត់ទៅ កុំអោយតែអត់ស្រា» ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើពាក្យនេះ ដោយត្រូវបានគេយល់ថាលោកកំពុងតែនិយាយពីអតីតភរិយារបស់លោក។
ក្នុងនោះលោកបានបញ្ចេញមតិទៅលើប្រកាសថាលើនេះថា «ជាសិទ្ធិសេរីភាពខ្ញុំក្នុងការនិយាយនៅលើទំព័ររបស់ខ្ញុំ។ ហើយក៏មិនបានប៉ៈ.ពាល់សិទ្ធិអ្នកណាដែរ។ អ្នកណាមានខ្លួនអ្នកនោះទទួលយកទៅយីស។ ស្រីប្រមឹកផឹកសុីមិនមើលកូនៗ ក៏ស្រីៗនៅកាន់ជើងគ្នាគេដែរ។ កុំទុក្ខតែកូនៗចោលអ្នកឯងចង់ប្រ.កា.ច់ទៅណាក៏ប្រ.កា.ច់ទៅ»
លោកបញ្ជាក់បន្ថែមទៀតថា ៖ «ម្តាយល្អគឺគេហ៊ានលៈបង់គ្រប់យ៉ាងដើម្បីកូនៗ អោបក្រសោបកូនៗ មើលថែកូនៗអោយបានល្អ មិនមែនយកស្រា និងហាយសូរសំខាន់ជាងកូនៗណា។ បើមិនខ្វល់កូនៗខ្ញុំមិននិយាយទេ។ ហើយធ្វើជាមនុស្សគួរចេះខ្មាស់គេផងឡាំយ៉ងអើយ» «ទាល់តែបើកឡានបុ.កទ្រូងផ្លូវផ្អើលដូចលើកមុនបានក្រុមឡាំយ៉ងថា ហ៍ ខ្ញុំនិយាយជាការពិត»
ដោយឡែកនៅលើអាខោនហ្វេបុកលោក ផែង វណ្ណៈ វិញ ក្រោយឃើញរឿងខាងលើនេះ លោកបានលើកឡើងថា៖ «ខ្ញុំធុញមែនទែន លែងលះគ្នាដាច់ស្រេចហេីយ មានទាំងគូស្នេហ៍ថ្មីទៀត នៅដៀមដាមរករឿងគ្នាធ្វេីស្អីទៀត គិតទៅពួកយកហ្វេបុកកាត់ក្ដីរឿងគ្រួសារនេះពិបាកកែណាស់ បេីលែងលះគ្នាដាច់ស្រាចមានសាលក្រមពីតុលាការរួចហេីយ ទោះបីប្ដី ឬ ប្រពន្ធ ទៅធ្វេីអ្វីក៏ដោយជាសិទ្ធិរបស់ពួកគាត់ម្នាក់ៗ ។ ឧទាហរណ៍ថា ស្ត្រីម្នាក់លែងលះប្ដីរួចហេីយ ហេីយគាត់មានប្រុសថ្មីទៀត គាត់អត់ខុសទេ បេីទោះជាគាត់ដេីរផឹកស៉ីក៏មិនខុសអីដែរព្រោះលែងគ្នាហេីយ ។ ចំណែកប្ដីក៏អញ្ចឹងដែរ ទោះចង់ទៅមានស្រីថ្មីបួនដប់ក៏ប្រពន្ធគ្មានសិទ្ធិរករឿងដែរ ។ តែប៉ុន្មានថ្ងៃនេះយ៉ាប់ខាងប្រុស ក្នុងបេះដូងមានតែភ្លេីងក្ដៅងំ ដុ តប ញ្ឆេះបញ្ចេញកំដៅរាល់ថ្ងៃ ហេីយស្រែកចង់បានក្ដីសុខ ? ហ៉ឺម ខ្ញុំធុញណាស់ពួកកាកសង្គមអស់នេះ មានលុយដែរតែចរិកវិញមហាយ៉ាប់»
ស្រាប់តែនៅរសៀលថ្ងៃទី ១២ ខែឧសភានេះ លោកបានបង្ហោះសារមួយទៀតថា៖« មានអ្នកចង់តោងល្បីហើយ។ ឃើញមិនមាត់មិនមាត់ចង់បានចិត្ត។ ឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយ ទុកមាត់សុីមាន់ទៅអើយហាស»
មិនបានប៉ុន្មានផងស្រាប់តែលោក ផែង វណ្ណៈ បោះពាក្យនេះឡើងតែម្ដង«ឌួង ឆាយ post មុននេះថាអោយទុកមាត់ស៉ីមាន់ ឥលូវស៉ីមាន់សិន មានកម្លាំងចាំ Live យប់នេះ និយាយរឿង ឌួង ឆាយ បន្តទៀត ។ សំដីគាត់ post ក្នុង ហ្វេសប៊ុក ឡូយដែរតេី តែមុននេះ បងផ្កាយ ៣ ម្នាក់ ទូរស័ព្ទមកខ្ញុំថា ឌួង ឆាយ ពឹងគាត់អោយអន្តរាគមន៍មកខ្ញុំ កុំឡាយពីគាត់អី»