header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សា.កស.ពរបស់ឪពុកម្ដាយ សុវត្ថិឌី ធារិកា បានប្រារព្ធពិធីបូជាតាមប្រពៃណីហើយនៅរសៀលថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២ កន្លងទៅ ហើយសម្រាប់ការចំណាយក្នុងពិធីបុណ្យស.ពចាប់តាំងពីយប់ថ្ងៃទី ១៧ រហូតដល់ពិធីបូជានៅរសៀលម៉ោង ៤ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ គឺសរុបចំនួន ១៥ ៣២៨ ដុល្លារ ហើយបើតាមការបង្ហោះរបស់តារាកំប្លែង កាតុ បានឱ្យដឹងថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពិធីបុណ្យបូជាស ពប៉ាម៉ាក់របស់ប្អូនស្រីសុវត្ថិឌី ធារិកា បានចប់កាលមស្សិលមិញរួចរាល់ហេីយ នៅក្នុងផងដែរដោយលោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ដែលមានចិត្តធម៌បានចំណាយថវិការផ្ទាល់ខ្លួននៅក្នុងពិធីបុណ្យទាំងមូលនោះអស់ចំនួនមួយមុឺនប្រាំពាន់បីរយម៉ាភៃប្រាំបីដុលា (15328$) អរគុណទឹកដ៏ថ្លាថ្លៃរបស់ជំទាវអូន និងស្វាមី»

ជាមួយគ្នានេះដែរ ធារីកា បានប្រកាសឱ្យដឹងបន្ថែមទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាបឋមនាងខ្ញុំ សុវត្ថិឌី ធារីកា សូមលំឱនកាយក្រាបសំពះថ្លែងអំណរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាិតមិត្ត បងប្អូនទីជិតឆ្ងាយដែលបានចូលរួមរំលែកទុក្ខនៃមរណភាពលោកឪពុក មាស សុវត្ថិឌី និង អ្នកម្តាយ ពៅ ពុទ្ធារី ដោយការអញ្ជើញមកផ្ទាល់ដល់វត្តស្ទឹងមានជ័យដម្កល់នៃស ព ឬជាសាររំលែកទុក្ខតាមបណ្តាញសង្គមនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះនាងខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់បងស្រីជំទាវឧកញ៉ា ម៉ែន ចិន្តា ដែលមានទឹកចិត្តមហាសប្បុរស ជួយរាប់រងពិធីបុណ្យសពទាំងមូលរបស់លោកអ្នកមានគុណនាងខ្ញុំទាំងពីរ និងបងៗពិធីការដែលបានជួយចាត់ចែងកម្មវិធីបុណ្យបានចប់សព្វគ្រប់យ៉ាងរលូន ។ ទន្ទឹមនឹងនេះ នាងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ សូមជួយតាមថែរក្សារឃុំគ្រោងបងប្អូនទាំងអស់អោយជួបតែសេចក្តីសុខ សេចក្តីចម្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ នាងខ្ញុំសូមគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធនៃសពលោកឪពុក និងអ្នកម្តាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែឧសភា នៅគេហដ្ឋានលេខ ៦៧ ផ្លូវ ១៧ បុរីឡាយគង់២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post