header ads

Sponsor

(ខេត្តស្វាយរៀង)៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ  ចុះបង្រ្កាបក្រុមឈ្មួញដែលលួចនាំជ្រូកវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកខេត្តស្វាយរៀង បម្រុងចូលវ៉ៃប៉ាស្ព័យនដឹកទៅរាជធានីភ្នំពេញ ត្រូវបង្ក្រាបបាន។  ករណីនេះបានកើតឡើងនៅវេលម៉ោង១០និង១០នាទីយប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣១៤ស្ថិតក្នុងភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចចុះបង្ក្រាបបានឲ្យដឹងថា÷  ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ2N -5634 ដែលដឹកសត្វជ្រូករស់ចំនួន២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង នៃប៉ុស្ត៍វរៈការពារព្រំដែនប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង  ដោយគ្មានលិខិតអនុញ្ញាតិអ្វីទាំងអស់។

ក្រុមការងារបានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីសុំគោលការណ៍។ បន្ទាប់មកលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូលខេត្ត បានដឹកនាំកម្លាំងចុះទៅ នាំយកបទល្មើស និងវត្ថុតាងទាំងនោះន«រថយន្តនិងសត្វជ្រូក» ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានអោយភ្នាក់ងារយកព័ត៍មានយើងដឹង នៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា: ម្ចាស់ជ្រូកបានរត់គេចខ្លួន បាត់ ដូច្នេះមន្ត្រីជំនាញ បានយកសត្វជ្រូករស់២០ក្បាលទៅរក្សារទុកនៅ ទីតាំងចត្តាឡីសក័សត្វ នៃមន្ទីរកសិកម្មខេត្តដើម្បី បូមឈាមយកសំណាក បញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ បើមានរោគសញ្ញា មានជម្ងឺ គឺយកទៅដុតកម្ទេចចោល ប្រសិនបើ គ្មានជម្ងឺ ត្រូវប្រកាស់រកម្ចាស់ជ្រូក មកទទួលខុសត្រូវធ្វើការផាកពិន័យតាមច្បាប់រួចប្រគល់ឲ្យម្ចាស់វិញ ក៏ប៉ុន្តែបើគ្មានអ្នកចូលមកដោះស្រាយនោះទេ គឺមន្ទីរសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា ដើម្បីលក់ឡាយឡុងយកថវិកាចូលរដ្ឋ។

ទាក់ទិនករណីនេះដែរ មហាជនដែលរស់នៅ ជិតព្រំដែន ប៉ុស្ត៍វរៈការពារព្រំដែនប្រាសាទ សង្កាត់ប្រាសាទបានឲ្យដឹងថា ឈ្មួញ បានត្រូវគ្នា ជាមួយសមត្ថកិច្ចប្រចាំការប៉ុស្ត៍វរៈការពារព្រំដែនប្រាសាទ លួចបើកឲ្យឈ្មួញ ០៣ក្រុមនាំជ្រូកពីប្រទេសវៀតណាមឆ្លងដែនចូលមកតាមច្រករបៀងប្រាសាទ នេះរយៈពេលកន្លះខែមកហើយ គឺដឹកទាំងយប់ទាំងថ្ងៃ បីពេលស្មើបីជើង  ហើយក្នុង១ថ្ងៃចាប់ពី២០០ក្បាលទៅ៥០០ក្បាល យកទៅចែកចាយតាមឡដ៏សត្តឃាដ ក្នុងខេត្ត  ហើយខ្លះសាងរថយន្តដឹកទៅរាជធានីភ្នំពេញ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post