header ads

Sponsor

កាលពីថ្មីៗនេះក្រុមហ៊ុន OPPO នៅតាមបណ្តាប្រទេសជិតខាងមួយចំនួនបានដាក់លក់នូវស្មាតហ្វូន A ស៊េរីលំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96 បង្កប់ជាមួយនឹងចំណុចលេចធ្លោជាច្រើន នាំឲ្យរសើបដល់អ្នកគាំទ្រគ្រប់ទិសទីទន្ទឹងរង់ចាំ។ បើនិយាយពីជួរស្មាតហ្វូន A9 ស៊េរីលំដាប់ខ្ពស់នៅលើទីផ្សារកម្ពុជា វាជាស្មាតហ្វូនដែលលក់ដាច់ខ្លាំង និងជាតម្រូវការបំផុតសម្រាប់បងប្អូនមិត្តអ្នកប្រើប្រាស់ដែលផ្តោតទៅលើ កម្លាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ា ការរចនារូបរាង ថាមពលថ្ម រួមទាំងមុខងារ​ និងបច្ចេកវិទ្យាផ្សេងៗទៀតជាច្រើន ទោះជាវាជាស្មាតហ្វូនដែលស្ថិតក្នុងកម្រិតថវិកា ឬតម្លៃប្រហាក់ប្រហែល $300 ក៏ដោយ។

ដោយឡែកក្នុងពេលនេះ​ OPPO កំពុងត្រៀមបង្ហាញខ្លួន​ OPPO A96 នៅលើទីផ្សារកម្ពុជាហើយនៅថ្ងៃ​ទី20 ខែឧសភា ឆ្នាំ2022 នេះហើយ បើយោងតាមការបញ្ចេញព័ត៌មានខ្លះៗនៅក្នុងហ្វ៊េសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា។ តើវាមានលក្ខណៈពិសេសអ្វីខ្លះនៅលើ OPPO A96? តោះមកទស្សនាវីដេអូបើកប្រអប់ Unboxing របស់ YouTubers Vloggers និង តារាល្បីៗជាច្រើនដូចតទៅ៖

  • OPPO A96 បំពាក់ដោយកម្លាំងថាមពលថ្មធំ 5000mAh រួមទាំងបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC សាកថ្មលឿនរហ័សទាន់ចិត្ត សុវត្ថិភាពខ្ពស់ អាចប្រើប្រាស់បាន 1 ថ្ងៃពេញ ដោយគ្រាន់តែសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង ពិសេសសម្រាប់លោកអ្នកក្នុងការលេងហ្គេម លេងបណ្តាញសង្គម ទស្សនាវីដេអូ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។
  • OPPO A96 បំពាក់កម្លាំងម៉ាស៊ីនធំ 8GB ពិសេសមានមុខងារបន្ថែម RAM (+5GB) ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយ ហើយរលូនដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។
  • OPPO A96 បំពាក់មកនូវកាមេរ៉ា AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតយករូបភាពស្អាតៗបែបរស់រវើកគ្រប់ពេលវេលា។ ចំណែកកាមេរ៉ាស៊ែលហ្វីទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ ជាមួយនឹងមុខងារ Portrait Retouching និង Selfie HDR

ក្រៅពីនេះចំណុចទាំងនេះ OPPO A96 ក៏បានបំពាក់នូវមានមុខងារ និងបច្ចេកវិទ្យាជាច្រើនទៀតរួមមាន អេក្រង់ទម្លុះ 90Hz, បន្ទះឈីប Qualcomm Snapdragon 680, ស្កេនក្រយៅដៃចំហៀង, Speaker ចំនួន 2 គ្រាប់ និងរចនាបថបែប OPPO Glow ជាមួយនឹងជម្រើស 2 ពណ៌គឺ Starry Black និង Pearl Pink

https://www.youtube.com/watch?v=5DPiU3T9ua0

 

ក្រុមហ៊ុន OPPO នឹងត្រៀមសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO A96 ឆាប់ៗខាងមុខនេះ នាថ្ងៃទី20 ឧសភា ឆ្នាំ2022 វេលាម៉ោង 7:30 យប់។ អាស្រ័យហេតុនេះ​ កុំដាក់ម៉ោងរោទិ៍ និងរង់ចាំតាមដានទស្សនាការ Live នេះនៅលើហ្វ៊េសប៊ុកផេគ OPPO ដើម្បីមានឱកាសឈ្នះរង្វាន់កាសឥតខ្សែ OPPO Enco Air2 ជាច្រើនរង្វាន់ផងដែរ។ តោះ! កុំភ្លេចជួបគ្នាណា៎……

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post