
សង្គម
រឿងរ៉ាវរបស់លោក ជីង ចក់ និងភរិយា មហាជនច្បាស់ជាបានដឹងហើយថាអ្នកទាំងពីរបានលែងលះគ្នាហើយ ក្រោយពីប្រកាសឲ្យមហាជនបានដឹងពីពេលកន្លងមកនូវរឿងរ៉ាវរបស់អ្នកទាំងពីរ ដោយបានលើករឿងរ៉ាវពីគ្នាទៅវិញទៅមក។
តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលទៀតនេះគឺនៅយប់ឈានចូលថ្ងៃទី ០៤ ខែឧសភា នេះតែម្ដង ដោយវត្តមានអ្នកទាំងពីរបានជុំគ្នាជាមួយមិត្តភក្តិ ក្នុងកម្មវិធីយ៉ាងសប្បាយទៅវិញ។ ហើយក្នុងនោះអាខោនហ្វេបុកមួយ «Golden Man»បានរៀបរាប់ឲ្យដឹងថា៖
«អបអរសាទរពូចក់ ! មុិចដែរអាក្លូ ខ្លាំង Trolls ទៀតមក ACE Lounge and Restaurant » ហើយអាខោនមួយទៀតបានលើកឡើងថា៖ «ហើយបងអូនអ្នកតាមដានរឿងហ្នឹងចប់នៅ...?សំខាន់ប្ដីប្រពន្ធគេ កំពុងសប្បាយ»
អ្វីដែលកត់សម្គាល់គឺនៅមុនពេលកម្មវិធី អ្នកនាងទ្រឹង ផល្លា បានផ្សាយផ្ទាល់នៅផេកអ្នកនាង ក៏បានស្លៀកសម្លៀកបំពាក់ដូចគ្នាទៅនឹងកម្មវិធីជុំគ្នាតែម្ដង ហើយអ្នកនាងបានបញ្ជាក់ច្បាស់ៗទៀតថា ការពិតគឺឈ្លោ-ះគ្នាមែនទេ មិនមែនធ្វើឈ្លោ-ះហើយមកត្រូវគ្នាវិញទេ ចង់ច្បាស់សូមស្ដាប់វីដេអូខាងក្រោមនេះ៖