header ads

Sponsor

១៩ ឧសភា ២០២២ រាជធានីភ្នំពេញ៖ realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនជាងគេ​លើពិភពលោក បានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនស៊េរីលេខរបស់ខ្លួនដែលឋិតក្នុង realme 9 ស៊េរី នោះគឺ realme 9 និង realme 9i នៅក្នុងទីផ្សារកម្ពុជាយើង។  លើកនេះ realme ហាក់ចង់ដណ្តើម​ទីផ្សារស្មាតហ្វូន​តម្លៃក្រោម ៣០០ ដុល្លារ បន្ថែមទៀត។ ដោយក្នុងនោះ realme 9 & 9i មានជាមួយនឹង​ចំណុចលេចធ្លោ​រៀងៗខ្លួន សម្រាប់ជ្រើសរើស។ ពត៌មានអំពីតម្លៃ

  • realme 9 ដែលមានទំហំផ្ទុក 8GB+128GB តម្លៃ $289 ថែមកាដូ៖ កាស Buds Neo 2, កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • realme 9i ដែលមានទំហំផ្ទុក 6GB+128GB តម្លៃ $239 ថែមកាដូ៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

 តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ?

ចំនុចសំខាន់ដែលត្រូវដឹងរបស់ realme 9

 

ស្មាតហ្វូន realme 9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីដែលមាន កាមេរា៉ 108MP Prolight ។ បច្ចេកវិទ្យាថ្មីលេចធ្លោរដែលភ្ជាប់មកមានដូចជា Nanopixel Plus-9Sum pixel Binning ធ្វើឲ្យរូបភាពកាន់តែមានភាពម៉ត់ច្បាស់ មិនថាថតរូបក្នុង ទីកន្លែងដែលមានពន្លឺតិចក៏ដោយ ហើយវាមានAutofocus លឿនជាងមុនថែមទៀត។ លើសពីនេះ ដើម្បីផ្តល់នូវបទពិសោធន៍កាមេរ៉ាដ៏គួរឱ្យចាប់អារម្មណ៍ realme 9 ក៏មានបំពាក់កាមេរ៉ាលែនធំទូលាយ 120 ដឺក្រេ អនុញ្ញាតឱ្យអ្នកកាន់តែមានភាពច្នៃប្រឌិតដោយការថតរូបកាន់តែច្រើន ហើយក៏មាន​ជាមួយ​នឹង​កាមេរ៉ាម៉ាក្រូ 4cm អ្នក​អាច​ចូល​ទៅ​ជិត​ ហើយ​ថត​យក​អ្វី​ដែល​ខុស​ប្លែក​ពី​គេ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ខកខាន​ដោយ​ភ្នែក​ទទេ​របស់​យើង។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP HD ដែលភ្ជាប់មកជាមួយ​មុខងារ Selfie ជាច្រើនសម្បូរបែប ហើយ realme 9 ជួយឱ្យអ្នកថតរូប Selfie ដ៏អស្ចារ្យជាមួយរាល់​ការ​ថត​រូប។

ការរចនាលេចធ្លោរ និង បទពិសោធន៍ដ៏អស្ចារ្យ

realme 9 បានរចនាឡើងដោយបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្មស្មាហ្វូន ដែលហៅថា ការរចនា​បែប 3D ប្រដេញពណ៌ (Ripple Holographic design) ពេលពន្លឺចាំងប៉ះខ្នងខាងក្រោយ realme 9 វាបញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទំរង់ជា 3D ហើយស្តើងត្រឹមតែ 7.99mm ។ ជាងនេះទៅទៀត មានជម្រើសពណ៌ដ៏ស្រស់ស្អាត 3រគឺ ពណ៌មាស ពណ៌ស និងពណ៌ខ្មៅ។

នៅផ្នែកខាងមុខ realme 9 បំពាក់អេក្រង់ទំហំ 6.4” (16.3cm) 90Hz Super AMOLED ជាមួយនឹង​ការ លៃតម្រូវពន្លឺដោយស្វ័យប្រវត្តិកម្រិត 10240 ដូច្នេះ អ្វីគ្រប់យ៉ាងនៅលើអេក្រង់នេះ​មើលទៅដិត​ច្បាស់ ទោះបីជានៅ ក្រោមពន្លឺថ្ងៃដោយផ្ទាល់ក៏ដោយ ។ លើកនេះ យើងក៏បានជំរុញបច្ចេកវិទ្យា​អេក្រង់​បន្ថែម​ទៀត ដោយការរួមបញ្ចូល ការស្កេនស្នាមម្រាមដៃក្រោមអេក្រង់សម្រាប់ការ​ដោះសោកាន់​តែ​លឿន និងងាយស្រួល ហើយ​យើង​បាន​បង្កើន​ សមត្ថភាពទ្វេដង​លើ​បច្ចេកវិទ្យា​នេះ ដោយការរួមបញ្ចូល​ម៉ូនីទ័រ​វាស់ចង្វាក់បេះ អនុញ្ញាតឱ្យអ្នកត្រួតពិនិត្យអត្រាបេះដូង របស់អ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង ។ realme បានបង្កើតភាពពេញនិយមក្នុងការបំពាក់ អេក្រង់រលូន ប្រភេទ Super AMOLED លើស្មាត​ហ្វូន​កម្រិតមធ្យម ដែលមានតម្លៃជាង ២០០ ដុល្លារបែបនេះ។

ចំនុចសំខាន់ដែលត្រូវដឹងមុននឹងសម្រេចចិត្តជ្រើស realme 9i

ដោយសារតែមានការកើនឡើងការថតវីដេអូខ្លីដាក់ក្នុងបណ្តាញសង្គម TikTok និង Instagram ទើប realme 9i បំពាក់នូវកាមេរ៉ាគោលទំហំ 50MP Aperture f/1.8 ថ្មីស្រឡាង អមជាមួយនឹងកាមេរ៉ាម៉ាក្រូ 4cm និង សេនស័រ សខ្មៅ សម្រាប់ថតរូប portrait កាន់តែច្បាស់។ ដោយសារតែកាមេរ៉ាទំហំ 50MP គុណភាពខ្ពស់ ពេលនេះអ្នកអាចថតយករាល់ព័ត៌មានលម្អិតនៅក្នុងរូបភាព ដោយការចុចថត​តែម្តង​ជាមួយ realme 9i ។ អ្នក​ក៏​អាច​ប្រាកដ​ថា​ការ​ថត​រូប​ portrait ចេញ​ពី​ realme 9i មាន​ពណ៌​ដិតច្បាស់​ត្រឹមត្រូវ ជាមួយ​នឹង​ ព័ត៌មាន​លម្អិត​ច្បាស់។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP HD ដែលភ្ជាប់មក​ជាមួយ​មុខងារ Selfie ជាច្រើនសម្បូរបែប។

ការរចនាលេចធ្លោរ និង បទពិសោធន៍ដ៏អស្ចារ្យ

 realme 9i វាដូចទៅនឹងអ្វីដែលបានធ្វើរបស់ 9 ស៊េរី ដែរ ដែលត្រូវបានបំផុតគំនិត ដោយពន្លឺ realme 9i រំលេចនូវសោភ័ណភាព ណាំងផ្លាតនៃពន្លឺដើម្បីសម្រេចបាននូវសោភ័ណភាពនេះ realme 9i ប្រើប្រាស់ បច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្ម ដោយស្រោបអុបទិក 8 ស្រទាប់បញ្ចាំងពន្លឺចូល បង្កើត សោភ័ណភាព នៃចលនាពន្លឺដ៏អស្ចារ្យនេះ។ realme 9i មាន 2 ពណ៌សម្រប់ជ្រើសរើសគឺ ពណ៌ខ្មៅ Prism black និងពណ៌ខៀវ  prism blue។​

នៅផ្នែកខាងមុខ realme 9i បំពាក់អេក្រង់ទំហំ 6.6” FHD+ 90Hz IPS LCD ។ ជាមួយនឹងអេក្រង់ 90Hz រាល់ការគ្រវៀស និងអូសចុះឡើងមានអារម្មណ៍ថាមានរលូនខ្លាំង ពេលប្រៀបធៀបទៅនឹង​អេក្រង់ 60Hz ធម្មតា។ ហើយដោយសារតែនេះគឺជាអេក្រង់ 6.6 អ៊ីញ FHD+ ការមើលភាពយន្ត ឬលេងហ្គេមទទួលបានអារម្មណ៍អស្ចារ្យ ។ realme 9i បំពាក់អេក្រង់ 90Hz នេះ មានលក្ខណៈពិសេសជាងគេ ជាមួយប្រសិទ្ធភាពនៃការសន្សំថាមពលថ្ម ខ្លាំងរបស់អេក្រង់ ដែលមាន​កម្រិតល្បឿនខ្ពស់ ជាមួយនឹងបច្ចេកវិទ្យា កែតម្រូវឆ្លាតវៃប្រាំកម្រិត កន្លែងដែលអេក្រង់ នឹងកែតម្រូវ​ដោយឆ្លាតវៃធ្វើឲ្យអត្រា ល្បឿនអេក្រង់របស់វាផ្លាស់ប្តូរផ្អែកលើមាតិកានៅលើអេក្រង់។  អ៊ីចឹង ជាមួយនឹង អេក្រង់រលូន 90Hz សម្រាប់បទពិសោធន៍នៃការអូសដោយរលូន និងឆ្លើយតបរហ័ស ដែល​ថមិន​ធ្លាប់មានពីមុនមក។

កម្លាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យាសាកថ្មលឿន

realme 9 និង realme 9i បំពាក់ដោយបន្ទះឈីប Snapdragon 680 ដែលមានបច្ចេកវិទ្យាដំណើរការ 6nm ដែលត្រូវបានប្រើតែលើស្មាតហ្វូនលំដាប់ flagship ប៉ុណ្ណោះ ។ ជាការពិតណាស់ realme 9 និង 9i ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​កម្រិតនេះដែល​ដំណើរការ​ដោយ​បន្ទះឈីបទំហំ 6nm ស្ថិតក្នុងកម្រិតតម្លៃនេះ។ ដោយប្រៀបធៀបនឹងបច្ចេកវិទ្យាដំណើរការ 12nm Snapdragon 680 បានបង្ហាញថាមានការកើនឡើង 20% នៃដំណើរការCPU, 17% នៃដំណើរការ GPU និង 10% នៃដំណើរការ AI។ បន្ទះឈីប 6nm កាត់បន្ថយការប្រើប្រាស់ថាមពល 62% ស្របពេលដែលសមត្ថភាពដំណើរកើនឡើងយ៉ាងខ្លាំង រហូតដល់ 46% ប្រៀបធៀបទៅនឹងបន្ទះឈីប 12nm ដោយហេតុនេះវាផ្តល់ឲ្យ realme 9 និង 9i នូវដំណើរការ និងបទពិសោធន៍លេងហ្គេមទៅកាន់កម្រិតខ្ពស់ថ្មី ក៏ព្រោះតែសមត្ថភាពមានប្រសិទ្ធភាពគណនាលឿនជាងមុន។

លើសពីនេះទៅទៀត realme 9 & 9i មានថាមពលថ្មធំ 5000mAh ភា្ជប់់ជាមួយ បច្ចេកវិទ្យា សាកថ្មលឿន 33W ដែលស្ថិតក្នុងតម្លៃនេះ ភាគច្រើនចំពោះស្មាតហ្វូនដទៃ អ្នកទទួលបានតែ​18Wប៉ុណ្ណោះ។ ដើម្បីដំណើរការកម្មវិធីកាន់តែច្រើនក្នុងពេលតែមួយ realme 9 & 9i បំពាក់នូវ​បច្ចេកវិទ្យា​បន្ថែមរ៉េម DRE Dynamic RAM Expansion Technology ដែលអាចបន្ថែមRAM រហូតដល់ 5GB សម្រាប់បទពិសោធន៍កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។

គុណភាពល្អបំផុតក្នុងកម្រិតតម្លៃនេះ វិញ្ញាបនប័ត្រគុណភាព TÜV Rheinland

realme 9 & 9i មានគុណភាពល្អបំផុតនៅក្នុងកម្រិតតម្លៃនេះ មានវិញ្ញាបនប័ត្រពីរ បញ្ជាក់គុណភាព​ពី​ស្ថាប័ន TÜV Rheinland របស់ប្រទេសអាឡឺម៉ង់ បង្ហាះពីភាពជឿជាក់ខ្ពស់ និងគុណភាពពិត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post