header ads

Sponsor

(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយដោយបើកបរម៉ូតូលឿនហើយទៅបុកចំពីក្រោយរថយន្តកុងតឺន័រឈប់លើចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់តែម្តង  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៤៥នាទីយប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុង ភូមិត្រពាំងឆ្លូញ ឃុំញរ  ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖  ននៅមុនពេលកើតហេតុមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-5709 សណ្ដោងរម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1176 អ្នកបើកបរអត់ស្គាល់អត្តសញ្ញាណធ្វើដំណើរពីត្បូងទៅជើង។

ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើក៏ឈប់លើចិញ្ចើមផ្លូវស្របពេលនោះមានម៉ូតូគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ 2018 ពាក់ស្លាកលេខ ស្វាយរៀង 1K-04 25 អ្នកបើកបរឈ្មោះ កុយ វ៉ាន ប្រុស អាយុ35ឆ្នាំ កម្មករ មានទីលំនៅ ភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបើកក្នុងល្បឿនលឿន បើកបរ ពីត្បូងទៅជើង ស្របទិសគ្នាជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីបង្កហេតុរួចអ្នកបើកបរ រថយន្តកុងតឺន័រចុះរត់ គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុករថយន្តកុងតឺន័រនៅលើចិញ្ចើមផ្លូវ។  ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើភ្លាម គេឃើមានសមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ វាស់វែងរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរ ដើម្បី កសាង សំណុំរឿង តាមនីតិវិធីច្បាប់ រីឯ សាកសព ត្រូវ បាន ប្រគល់ ជូន ក្រុម គ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post