header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈអាខោនហ្វេបុក Tep Suokeany បានឱ្យដឹងអំពីដំណឹងដ៏សោកសៅមួយ ក្រោយពីបាត់បង់មិត្តភក្តិរួមជំនាន់ម្នាក់ និងសិស្សប្អូនម្នាក់ទៀតជាបន្តបន្ទាប់ ដោយសារតែជំ.ងឺមហា.រីក ហើយអ្វីដែលអាខោនខាងលើនេះចង់ចែករំលែកបន្តនោះគឺ ឱ្យសិស្ស និស្សិតដទៃទៀតយកចិត្តទុកដាក់ទៅរឿងសុខភាពរបស់ខ្លួន និងការហូបចុកប្រចាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពិតជាមានការសោកស្តាយ និងតក់ស្លុតនូវដំណឹង នៃការបាត់បង់មនុស្សដែលខ្ញុំធ្លាប់បានស្គាល់ ព្រមទាំងជាមិត្តភក្តិ និងជាសិស្សប្អូនផង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសាររបស់អ្នកទាំងពីរ ដែលបានបាត់បង់ នូវមនុស្សជាទីស្រលាញ់នៅក្នុងសមាជិកគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមខ្ញុំចាំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់មិត្តភក្តិរួមជំនាន់ជាមួយខ្ញុំឈ្មោះ Nary Kroch ដែលជានិស្សិតកំពុងសិក្សាភាសាជប៉ុន ឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស(IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាពដោយសារជំ.ងឺ។

ខ្ញុំពិតជាមិននឹកស្មានថាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅថ្ងៃនេះ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់សិស្សប្អូនម្នាក់ឈ្មោះ ងន ស៊ីនឃីង ដែលជានិស្សិតកំពុងសិក្សាភាសាជប៉ុន ឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាពដោយសារជំ.ងឺផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ យើងបានបាត់បង់នូវមនុស្សដែលយើងធ្លាប់បានស្គាល់ និងរាប់អានគ្នា ដោយសារតែ ជំងឺដ៏កា.សា.ហា.វបានចូលមកវា.យប្រ.ហារនៅសុខភាពរបស់អ្នកទាំងពីរ។ ខ្ញុំសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយ សូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងពីរទៅកាន់សុកតិភពផងចុះ។ 

សាររំលែករំលែកទុក្ខសែនក្រៀមក្រំមួយនេះ សូមផ្តាំទៅកាន់បងប្អូន ញាតិមិត្ត សិស្សនិស្សិតទាំងឡាយ សូមមេត្តាថែទាំរក្សាសុខភាពរបស់អ្នកទាំងអស់គ្នាឲ្យល្អ។ ជាពិសេស សិស្សនិស្សិតដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យ គួរតែយកចិត្តទុកដាក់ទៅរឿងសុខភាពរបស់ខ្លួនឯងផង កុំបណ្តែតបណ្តោយខ្លួនរហូតដល់ធ្លាក់ខ្លួនឈឺធ្ង.ន់.ធ្ងរ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានកត់សម្គាល់ឃើញថា សិស្សនិស្សិតយើងមួយចំនួនកំពុងបំផ្លាញសុខភាពរបស់ខ្លួនឯងតាមរយៈការចូលចិត្តញ៊ាំភេសជ្ជៈកំប៉ុសជាប្រចាំ ពីព្រោះថាភេសជ្ជៈប្រភេទនេះមានជាតិស្ករ កាបូន និងកាហ្វេអ៊ីនដែលជួយបង្កើនថាមពល ព្រមទាំងមានរសជាតិផ្អែមឆ្ងាញ់។ យ៉ាងណាមិញ ភេសជ្ជៈកំប៉ុង ជាប្រភេទកាឡូរីទទេ ដែលមានជាតិស្ករសិប្បនិម្មិត មិនសូវមានសារធាតុចិញ្ចឹម អាចប៉ះពាល់ដល់សុខភាពធ្ង,ន់ធ្ងរ ប្រសិនបើយើងញ៉ាំរាល់ថ្ងៃ។ 

ពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍អំពីការតាមដាន និងត្រួតពិនិត្យសុខភាពជាប្រចាំនោះទេ។ ជាទូទៅ គេច្រើនតែរង់ចាំដល់ពេលឈឺធ្ងន់ទើបស្រវេស្រវាទៅមន្ទីរពេទ្យ។ ទម្លាប់មិនល្អមួយទៀតរបស់ពលរដ្ឋខ្មែរគឺការប្រើប្រាស់ថ្នាំតាមចិត្តនឹកឃើញឬតាមទម្លាប់ដោយមិនឆ្លងកាត់ការពិគ្រោះជាមួយគ្រូពេទ្យ។ ថ្នាំពេទ្យអាចរកទិញបានដោយសេរីដោយមិនចាំបាច់មានវេជ្ជបញ្ជា។  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ សុខភាពមានតម្លៃជាងអ្វីៗទាំងអស់។ អ្នកមានទ្រព្យធន់ បុណ្យស័ក្តិនឹងយល់ច្បាស់ថា ប្រាក់នឹងអំណាច គ្មានន័យអ្វីទេនៅពេលដែលពួកគេធ្លាក់ខ្លួនឈឺមើលមិនជា។ ចំណែកអ្នកដែលជាជំហរក្នុងគ្រួសារវិញក៏គង់តែនឹងបាត់បង់អ្វីគ្រប់យ៉ាងនៅពេលដែលពួកគេមានបញ្ហាសុខភាព។

នេះជាឧទាហរណ៍ដែលស្តែងឲ្យឃើញពីបញ្ហាប្រឈមធំធេងរបស់គ្រួសារខ្មែរ ក៏ដូចជាសង្គមខ្មែរទាំងមូលប្រសិនបើបញ្ហាសុខភាពមិនត្រូវបានយកចិត្តទុកដាក់ទេនោះ។ ចូរកុំភ្លេចថា មនុស្សម្នាក់ៗគឺជាកោសិកានៃសង្គម ប្រសិនបើកោសិកាទាំងនោះទ្រុឌទ្រោម សង្គមក៏មិនអាចរឹងមាំបានដែរ។

សូមមេត្តាធ្វើលំហាត់ប្រាណនិងបរិភោគអាហារដោយប្រយ័ត្នប្រយែងគឺជាគន្លឹះសម្រាប់ថែរក្សាសុខភាពដ៏មានប្រសិទ្ធភាពរបស់យើងគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post