
សង្គម
តារាសម្ដែងស្រី គង់ ម៉ូនីកា ក្រោយពីទទួលមរណៈភាពទាំងវ័យក្មេង បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសសាច់ញាតិ បងប្អូនមិត្តភក្តិរបស់នាងផ្ទាល់តែម្ដង បានសម្ដែងសោកស្ដាយជាពន់ពេក និងមិននឹកស្មាន ព្រោះវាលឿនហួសពីការគិតភ្លាមៗបែបនេះ ដោយសារតែជំ.ងឺបេះដូង និងមេ.រោ.គក្នុងក្រពះ។
តែយ៉ាងណាបើតាមផេ ក ផ្លូវការរបស់លោក ឧកញ៉ាហេង ឡុង បានលើកឡើងកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថា ៖ «ពត៌មានក្រៅផ្លូវការ “មរ-ណៈភាពរបស់កញ្ញា គង់ ម៉ូនីកា មានពាក់ព័ន្ធនឹងការវះកា-ត់ដើមទ្រូ-ងមិនប្រក្រតី” ខ្ញុំបាទនឹងសិក្សាលម្អិតអំពីបញ្ហានេះ។ សូមវិញ្ញាណខ័នកញ្ញាទៅកាន់សុខគតិភព »
ក្រោយពីលើកឡើងបែបនេះ មហាជន ក៏ដូចជាមិត្តភក្តិដែលបានស្គាល់តារាសម្ដែងស្រី គង់ ម៉ូនីកា ច្បាស់ បានចេញមកបញ្ជាក់ការពិត ព្រមទាំងលិខិតបញ្ជាក់សុខភាពទៀតផងថា «ក្នុងនាមខ្ញុំ.ជាអ្នកជិ.តដិ.តរបស់ស.ព គាត់មិនមែនស្លា.,ប់.ដោយសារដូចគាត់.យាយទេ មិនគួរហាមាត់ផុស.ចឹងបានសោះ គាត់ស្លា.,ប់.ហើយក្រដា.សពេ.ទ្យប.ញ្ជាក់ត្រឹមត្រូវគាត់មេ.រោគក្រ.ពះ គាត់ប្រតិកម្មថ្នាំ.មេរោគ.ក្រ.ពះ គាត់ញ៉ាំថ្នាំមិនបាន.ញ៉ាំបាយ ឬបបរទេ, ចឹងបានខ្ញុំថា បើសិនខ្ញុំអ្នកដទៃមិន.ស្គាល់ស.ព ខ្ញុំមិនទៅ.ឈឺ.ក្បាលរឿងគេទេ ខ្ញុំបានត្រឹម.តែមើល តែនេះគាត់ជាបងប្អូន.សាច់ញា.តិខ្ញុំ ទើបឈឺចា.ប់ជំនួ.ស.ស.ព»។
យ៉ាងណាកាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា ប្អូនស្រីរបស់ តារាសម្ដែងស្រី គង់ ម៉ូនីកា គឺកញ្ញា គង់ សុជាតា បានចេញមកបញ្ជាក់ផងដែរថា បងស្រីរបស់ខ្លួនមានមេ.រោ.គក្នុងក្រ.ពះ និងបេះដូងទេ មិនដូចទៅនឹងការលើកឡើងនោះឡើយ បងប្អូនគាត់ទាំងអស់គឺមានបញ្ហាក្រពះ ឯស្ថានភានបងស្រីខ្លួនគឺទៅពេទ្យធម្មតា តែក្រោយចេញពីពេទ្យ ក៏ចេញទៅក្រៅ បន្ទាប់មកលេបថ្នាំក្រពះធម្មតា ស្រាប់តែបេះដូងធ្វើទុក្ខរហូតបាត់បង់ជីវិតតែម្ដង។
ទោះជាយ៉ាងនេះក្ដី គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមិថុនា នេះផេ ករបស់ឧកញ៉ា ហេង ឡុង មិនទាន់លុបប្រកាសលើកឡើងខាងលើវិញទេ និងមិនមានការបញ្ជាក់បន្ថែមផងដែរ។