
សិល្បៈ
ភ្នំពេញ៖ កូនប្រុសច្បងរបស់ពិធីការិនីគង់ សុជាតិ គឺលោក ម៉ៅ សាលភាពបុត្រ បានលាភាពនៅលីវ ហើយដឹកដៃភរិយារូបស្រស់សោភាព ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះហើយ។
ក្នុងឱកាសនេះ អ្នកនាងគង់ សុជាតិ និងស្វាមី លោកជា វិបុល មានភាពរីករាយខ្លាំងណាស់ ខណៈវត្តមានមេរបស់នាង គឺលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែហង្សមាស និងលោកជំទាវ , លោកឧកញ៉ាលាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរ ប៊ែរវើរីជីស និងលោកជំទាវ ព្រមទាំងលោកជំទាវហ៊ុន ស៊ីណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ ។
មិនត្រឹមតែប៉ុណ្ណោះ វត្តមានតារាកិត្តិយសល្បីៗជាច្រើននាក់ទៀត ដូចជាអ្នកនាងឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,សុខ សីឡាលីន,អេដា ,ព្រាប សុវត្ថិ,នៅ ស៊ីនឿន ,រ៉ាស៊ី និងតារាជាច្រើនដួងទៀត។
ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅថ្ងៃមង្គលការនេះ ក៏មានវត្តមានអតីតស្វាមីរបស់អ្នកនាងគង់ សុជាតិផងដែរ គឺលោកម៉ៅ សាលភាព ដែលជាឪពុករបស់លោកម៉ៅ សាលភាពបុត្រ ដោយលោកបានបណ្ដើរភរិយាថ្មីទៅចូលរួមកាត់សក់ឲ្យកូនប្រុស និងកូនប្រសាររបស់លោកដែរ ធ្វើឲ្យកូនកំលោះរំភើបពេករហូតដល់ស្រក់ទឹកភ្នែក៕
















