
សិល្បៈ
ភ្នំពេញ៖ ទំព័រហ្វេបុករបស់ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទីខណ្ឌដូនពេញ បានឱ្យដឹងថា នៅវេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ។
លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលកង់បីចាក់ធុងបាស់ខ្លាំងៗបង្កសម្លេងរំខានដល់ផ្ទះប្រជាពលរដ្ឋ និងទីវត្តអារាម ប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៊ី ជ.ក់.បា.រី នៅលើសួនច្បារ ដែលតែងតែបង្កើតរឿងគ្រប់យ៉ាង ដូចជាការវា.យកា.ប់ចា.ក់ប.ង្ករ.បួ..សស្នា.ម មានលួចយកសភារៈ លុយកាក់ទៀតផង ។
យើងបានធ្វើការឃា.ត់ខ្លួនមនុស្ស និង សំភារៈ នាំមករដ្ឋបាលខណ្ឌដូនពេញ និងធ្វើការកិច្ចសន្យាអប់រំណែនាំតែមម្តង ។ ជាលទ្ធផល ៖ យើងបានធ្វើការឃា.ត់មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សំភារៈ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង បច្ចុប្បន្ន មនុស្ស និង សំភារៈ ត្រូវបានរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ រង់ចាំការអនុវត្តនីតិវិធីបន្ត ៕











