សង្គម
អាម៉ាប៉ាប៉ាញ៉ូសប្រិយមិត្តប្រហែលជាបានស្គាល់លោក ហៀក សេងហួត ហើយ អ្នកឯកទេសណែនាំភ្ញៀវទេសចរណ៍នៅតំបន់អង្គរ ដោយសារតែការបទពិសោធន៍នៃការណែនាំរបស់លោក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីពេលកន្លងមកនោះ។
ហើយអ្វីទាំងនេះហើយ បានធ្វើឱ្យថៅកែសាច់អាំងម្នាក់ បានចាប់អារម្មណ៍នឹងសមត្ថភាពទេពកោសល្យរបស់លោក ហើយស្របពេលដែលបានអញ្ជើញទៅដល់ខេត្តសៀមរាបផ្ទាល់ផងនោះ ក៏បានអញ្ជើញលោក សេងហួត មកភ្លក់រសជាតិស៊ុប និងសាច់អាំងរបស់លោក ហើយលើសពីនេះទៀតក៏បានជូនជាថវិការចំនួនខ្លះទៀតផង។
នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមរបស់ថៅកែសាច់អាំងរូបនេះថា៖ «ថ្ងៃនេះខ្ញុំថុង គឹមហួន និងភរិយាមកដល់ទឹកដីសៀមរាបក៏បានអញ្ជើញលោកពូសេងហួតដែលជាមគ្គុទ្ទេសដ៏ល្បីប្រចាំអង្គរមកភ្លក់រសជាតិស៊ុបទឹកខ្មៅ៣រសជាតិ និងសាច់អាំងHBF ហើយខ្ញុំក៏បានជូនថវិកាគាត់ចំនួន 150$ដើម្បីជួយគាំទ្រនៅទេពកោសល្យដ៏ល្អរបសគាត់»៕