
សិល្បៈ
ស្របពេលដែលតារាមួយចំនួន ចែកផ្លូវគ្នាហើយបានផ្ទុះជ.ម្លោះជាមួយដៃគូផ្អើលពេញបណ្ដាញសង្គម ប៉ុន្តែសម្រាប់តារាស្រីបីដួងនេះវិញ ទោះបីជាបានចែកផ្លូវគ្នាជាមួយស្វាមីរាប់ឆ្នាំហើយ ក៏ការរាប់អាន និងមិត្តភាពគឺនៅតែមានជាមួយគ្នាបន្តដដែល ជាពិសេសទៀតនោះគឺបង្ហាញវត្តមានក្នុងពិធីផ្សេងៗរបស់កូនៗទៀតផង។ តារាស្រីទាំងបីដួងនោះរួមមាន៖
១. ពិធីការិនី គង់ សុជាតិ កាលពីអំឡុងឆ្នាំ ២០១០ បានចែកផ្លូវជាមួយលោក ម៉ៅ សាលភាព ដោយបន្សល់កូនចំនួនពីរនាក់ តែអ្នកនាង គង់ សុជាតិ ជាអ្នកមើលថែ ទោះបីជាបែបនេះក្ដី ក៏អ្នកនាងនៅតែរាប់អានអតីស្វាមីរូបនេះដដែល ហើយពេលដែលលោក ម៉ៅ សាលភាព រៀបការភរិយាថ្មីក៏អ្នកនាង គង់ សុជាតិ រួមនឹងបងប្អូនអ្នកនាងក៏បានអញ្ជើញទៅចូលរួមដែរ ។
ហើយកាលពីពេលថ្មីៗនេះ ពិធីរៀបមង្គលការកូនប្រុសច្បងអ្នកនាងគង់ សុជាតិ ក៏លោកម៉ៅ សាលភាព និងភរិយាថ្មីអញ្ជើញមកចូលរួមផងដែរ ព្រមទាំងបានថតរូបរួមគ្នាជាមួយអ្នកនាង គង់ សុជាតិ ដោយទឹកមុខស្រស់ស្រាយទៀតផង។
២. តារាសម្តែង អ្នកនាងចន ច័ន្ទលក្ខិណា កាលពីអំឡុងឆ្នាំ ២០១៤ បានចែកផ្លូវជាមួយលោក យុត្ថារ៉ា ឆានី រហូតមកដល់បច្ចុប្បន្ននេះ នៅតែរាប់អានគ្នាដដែលដោយមិនមានការខឹងសម្បារគ្នាឡើយ ហើយអ្នកទាំងពីរក៏បានបង្ហាញមុខរួមគ្នានៅក្នុងកម្មវិធីរបស់កូនស្រីជាធម្មតា ហើយអ្វីមហាជនចាប់អារម្មណ៍ និងកោតសរសើរនោះគឺស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា បច្ចុប្បន្ននេះ គឺឧកញ៉ា ហេង ឡុង ក៏ធ្លាប់បានបញ្ជាក់ថា អតីតស្វាមី ចន ច័ន្ទលក្ខិណា គឺជាអាយដលនៅក្នុងចិត្តលោកទៀតផង។
៣. ពិធីការិនី ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ស៊ឹម សូលិកា ទោះបីចែកផ្លូវគ្នាជាមួយអតីតស្វាមីរបស់ខ្លួនក៏ពិតមែន តែនៅបន្តទំនាក់ទំនង និងរាប់អានជាមួយអតីតស្វាមីដដែលហាក់គ្មានរង្គោះរង្គើនឹងគ្នា ថែមទាំងជួបជុំគ្នាគ្នាយ៉ាងរីករាយ ដូចគ្រួសារតែមួយ ដោយមានវត្តមានលោក អេង ឫទ្ធី ជាស្វាមីថ្មីយ៉ាងសប្បាយផងដែរ។ ហើយកាលពីពេលកន្លងមក ស៊ឹម សូលិកា និងស្វាមីលោក អេង ឬទ្ធី បានបណ្តើរគ្នាទៅចូលរួម ពិធីមង្គលការរបស់អតីតស្វាមីទាំងទឹកមុខស្រស់ស្រាយ ។















