header ads

Sponsor

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងអំពីការចាក់ដីលុបបឹងនានា ខណៈពេលលោកធ្វើដំណើរទៅកាន់រាជបណ្ឌិត្យសភាកម្ពុជា លើបណ្ដាញសង្គមហ្វេសបុកដូចនេះថា៖ ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍មិនបាន ប្រើភាសាមិនពិរោះស្ដាប់។

លោកបានលើកឡើងថា៖ តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថាធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។


ចុងក្រោយលោកបានលើកសំណួរ៖ តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណាដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើម កន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក?



ប្រភពរូបភាព៖ បណ្ដាញសង្គមហ្វេសបុក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post