
សង្គម
នៅលើបណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើកម្មវិធីប្រឡងចម្រៀង Cambodian Idol ហើយជាមួយគ្នានោះដែរមហាជនបានជជែកវែកញែកយ៉ាងច្រើនទៅលើបេក្ខជន ទុំ សុវត្ថិ ដោយមានសិល្បកររាមច្បងជាច្រើនបានប្រកាសផ្ដល់ជាជំនួយ និងឱកាស ក្រោយពីបេក្ខជនរូបនេះបានធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះ។
លើសពីនេះទៀតតារាជើងចាស់មួយរូបគឺពូឃ្លាំង ក្រោយពីបានឃើញពីបេក្ខជនរូបនេះ លោកក៏បានប្រកាសផ្ដល់ឱកាស ដល់លោក ទុំ សុវត្ថិ និងបេក្ខជនដែលធ្លាប់ពីកម្មវិធីហើយមានសមត្ថភាពផ្សេងទៀត មកចូលរួមជាមួយនឹងលោក។ ដោយក្នុងនោះលោកបានលើកឡើងឱ្យដឹងថា៖
«ខ្ញុំទេីបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រលងមួយ ហេីយក៏មានចិត្តរំភេីបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ នឹងសំលេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន តាមពិតខ្ញុំគិតថា ការសំរេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហេីយ និងបានឃេីញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា នឹង លីន សុទ្ធតែជាអ្នកមានបទពិសោធន៌លេីចំរៀងរាប់ឆ្នាំ នឹងមានបទពិសោធន៌ធ្វេីគណៈកម្មការកម្មវិធី ប្រលងពិភពលោកនេះជាច្រេីនដងមកហេីយក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី ឬយ៉ាងណា បានគេសំរេចចិត្តបែបនេះ
យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃេីញ ប្អូនឧកញ៉ា សេរីមន្ត នឹង ខាន់ ជេម ដែលជាសិល្បៈកររៀមច្បង មានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លេីកទឺកចិត្តទៅដល់គ្នា ដែលអាចរាប់ថាជាមនុស្សដែលមានសមត្ថភាព ដែលតែគ្មានឱកាស សំរាប់ខ្ញុំដូចគ្នា ខ្ញុំមាន Media ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា ណយណយណា ដែលមានផលិតបទ Original នឹង MV រឺ Short film សូមលេីកទឹកចិត្តប្អូនដេីរទៅមុខបន្តរ កុំបោះបង់ នឹងបាក់ទឹកចិត្ត មិនថាប្អូនប្រុស សុវត្ថិ រឺបក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទៈនៃការខំប្រឹង ពូ ឃ្លាំង សូមស្វាគមន៌ មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដ
ខ្ញុំយល់អារម្មណ៌ដែលមានសមត្ថភាព តែគ្មានឱកាស ព្រោះសំរាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រលាញ់សិល្បៈម្នាក់ដែល ដែលស្មេីនឹងជីវិតទី២របស់ខ្ញុំ បន្ទាប់ពីប្រពន្ធ នឹងកូន ហេីយបានឆ្លងកាត់រឿងរ៉ាវជាច្រេីន ទំរាំបានរកខ្លូនឯងឃេីញ ចុងក្រោយ គ្មានអ្វីក្រៅពីពាក្យថាអគុណដែលឃេីញខ្មែរ ស្រលាញ់ខ្មែរ នឹងចេះជួយគ្នាបែបនេះ អរណាស់»