header ads

Sponsor

Cambodia Public Speaking and Debate Association មានកិតិ្តយសសូមជម្រាបជូនចំពោះសិស្សានុសិស្ស​ និងនិស្សិតគ្រប់រូបឲ្យបានជ្រាបថាយើងនឹងមានការរៀបចំកម្មវិធីប្រកួតនិយាយជាសាធារណៈជាភាសាអង់គ្លេសជាលើកទី២ - ‘CAMPSDA Public Speaking Season 2’ នាខែកក្កដាខាងមុខនេះ ។ ប្រសិនបើយុវសិស្សក៏ដូចជាយុវនិស្សិតមានចំណាប់អារម្មណ៍ក្នុងការចូលរួមការប្រកួតនេះ​​ អាចធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ (LINK)ខាងក្រោមនេះ: https://docs.google.com/forms/d/e/1FAIpQLScq7bOlLuwZzDY2icw6xyRFRXNiVuh8Z5rcfnpxLk9tEs2r9Q/viewform

លក្ខខណ្ឌដែលពួកយើងនឹងផ្ដោតជាគោលក្នុងការចូលរួមប្រកួត គឺផ្ដោតជាពិសេសសម្រាប់តែសិស្សវិទ្យាល័យនិងសិស្សនិស្សិតតែប៉ុណ្ណោះ។

រង្វាន់: ពាន មេដាយ​ វិញ្ញាប័ណ្ណបត្រ និងកាដូអនុស្សាវរីយ៍ផ្សេងៗ

ការប្រកួតនឹងរៀបចំឡើងរយៈពេល៣ថ្ងៃដូចខាងក្រោម:

  • ថ្ងៃទី​ ១០ និងទី ១៧ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Google Meets)។
  • ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវបានធ្វើឡើងនៅសាលផ្ទាល់។ (ទីតាំងសាលប្រកួតនឹងត្រូវបានប្រកាសនៅពេលក្រោយទៀតមុនថ្ងៃប្រកួតផ្តាច់ព្រ័ត្រ)។

តម្លៃនៃការចូលរួម: ៥$​​/នាក់​​ (បេក្ខជនអាចធ្វើការបង់ប្រាក់តាមរយៈគណនី ABA: 002195123 NORNG PHIRUMSONITA)

កាលបរិច្ឆេទនៃការផុតកំណត់ដាក់ពាក្យ: ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១: ៥៩ យប់

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចចូលពិនិត្យមើលក្នុងទម្រង់បែបបទ (Registration Form)​​ បាន ឬអាចឆាតនិងទាក់ទងមកកាន់ក្រុមការងារបន្ថែមតាមរយៈប្រអប់សារក្នុងគេហទំព័រហ្វេសបុកផេក (Facebook Page) : Cambodia Public Speaking and Debate Association- Campsda ។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post