
សង្គម
ខួបកំណើតតារាចម្រៀង ពេជ្រ សោភា ឆ្នាំនេះពិតជាពិសេសមែនទែន សង្ស័យម្ចាស់គំនូរជាហ្វេនជាយូរហើយ ព្រោះគាត់បានត្រៀមគូរចំណាយពេលដល់ទៅ១សប្ដាហ៍ឯណោះទោះបានរួចរាល់ ហើយគាត់បានប្រកាសឱ្យដឹងនៅយប់នេះថា៖
«រីករាយថ្ងៃកំណើតបង ពេជ្រ សោភា Pich Sophea" គំនូរមួយនេះខ្ញុំគូរ និងរចនាឡើងជាពិសេសសម្រាប់បង SP Pich Sophea ក្នុងថ្ងៃខួបកំណើត ខ្ញុំជូនថ្ងៃនេះពីព្រោះចង់ suprise បងមុនថ្ងៃកំណើត ជូនពរឱ្យកាន់តែល្បីល្បាញ សំណាងល្អនិងសុខភាពល្អ ហើយរឹតតែស្អាតដូចជារូបគំនូរដែលខ្ញុំបានគូរនិងរចនាឡើងនេះ សង្ឃឹមថាបង "ពេជ្រ សោភា" នឹងពេញចិត្ត។
ផ្ទាំងគំនូរនេះ ចំណាយពេល ១ សប្តាហ៍បានរួចរាល់ អេតមីនសង្ឃឹមថាហេ្វនទាំងអស់គ្នានឹងពេញចិត្ត គំនូរនេះមិនដាក់លក់ឲ្យទិញទេ មានហេ្វនតែ ១០ នាក់ប៉ុណ្ណោះដែលមានរូបគំនូរនេះនៅក្នុងដៃ ចូលលេងហ្គេមនៅថ្ងៃស្អែកដើម្បីមានឱកាសឈ្នះបានរូបគំនូរមួយនេះ។ ឆ្នាំ២០២២ រចនាឡើងដោយ វិចិត្រ ជាងគំនូរឌីជីថល Keo Vichet»
គ្រាន់តែបានឃើញរូបនេះភ្លាម តារាចម្រៀង ពេជ្រ សោភា ចែករំលែកបន្តរួចពោលពាក្យក្នុងចិត្តថា៖«បើកការដូរឃើញរូបភ្លាម គាំង និយាយមិនចេញ អារម្មណ៍ដែលនឹកស្មានមិនដល់🥺😍 ចង់ប្រាប់ថា ខ្ញុំពិតជាស្រលាញ់រូបមួយនេះណាស់ ហើយក៏អរគុណដល់ Vichet Digital Artist - វិចិត្រ ជាងគំនូរឌីជីថល ដែរបានចំណាយពេលគូរ និងរៀបចំគំនូរមួយនេះ ពិតជាមានន័យណាស់សម្រាប់បង។ អរគុណអូន ❤️😍🙏🏻»