
សិល្បៈ
ពិធីមង្គលការកូនឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាមួយនឹងចៅស្រីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី អាទិត្យ នេះ មានវត្តមានឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងអ្នកជំនួញជាច្រើនរូប បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គម ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០៣ ខែកក្កដា នេះ ក្នុងពិធីហែជំនូន នៅភូមិគ្រឹះ ដ៏ស្កឹមស្កៃរបស់ឯកឧត្តមជា សុផារ៉ា ក្នុងសង្កាត់ទួលសង្កែទី២ ដែលកម្មវិធីដែលរៀបចំឡើងប្រៀបដូចជាទីកន្លែងមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍មួយអ៊ីចឹង ទីធ្លាធំទូលាយ សោភណ្ឌភាពស្រស់ស្អាត
សូមជម្រាបជូនថា កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា មានឈ្មោះថា អ៊ឹង ឬទ្ធី និងខណៈកូនក្រមុំជាចៅស្រីឯកឧត្តម ជា សុផារ៉ា ជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និងឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុប្រធានក្រុមការងារចលនាកសិករ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឈ្មោះថា ផន សុផានីសា ៕














