
សិល្បៈ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីកូនប្រុសឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាមួយនឹងចៅស្រីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី អាទិត្យ នេះ នៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ឯកឧត្តមជា សុផារ៉ា ក្នុងសង្កាត់ទួលសង្កែទី២ ។
ក្រៅពីវត្តមានសម្ដេចទាំងទ្វេ គឺមានវត្តមានសម្តេចហេង សំរិន និងលោកជំទាវ សៅ ទី ហេងសំរិន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ភ្ញៀវកិត្តិយស អ្នកមុខអ្នកការ អ្នកជំនួញធំៗ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការ ជាច្រើនរូបទៀត។
សូមជម្រាបជូនថា កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា មានឈ្មោះថា អ៊ឹង ឬទ្ធី និងខណៈកូនក្រមុំជាចៅស្រីឯកឧត្តម ជា សុផារ៉ា ជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និងឯកឧត្តមបណ្ឌិត ម៉ឹង មករា អនុប្រធានក្រុមការងារចលនាកសិករ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឈ្មោះថា ផន សុផានីសា ៕






























Photos : Stellar Pictures