
សិល្បៈ
សៀវឡុនី ដែលបងប្អូនបានស្គាល់តាមបណ្ដាញសង្គម តាមរយៈថ្វីមាត់មិនចេះរីងស្ងួត ពេលនេះបានសម្រាលកូនដោយសុវត្ថិភាពទាំងម្ដាយ និងកូនហើយ ព្រមទាំងទទួលបានអំណោយពីលោកស្រី ទ្រី ដាណា ជាទីគាប់ចិត្តទៀតផង។
បើតាមការបញ្ជាក់ពីអ្នកកាន់ផេ កឱ្យសៀវ ឡុនី បានឱ្យដឹងថាកាលពីរសៀលថ្ងៃម្សិលមិញថា៖ «ដោយសារមានបញ្ហា មិនអាចបង្កើតកូនបានដោយធម្មតា ខាងគ្រូពេទ្យក៏សម្រេចវះ.កា.ត់ តែពេលនេះម្ដាយ និងកូនមានសុវតិ្ថភាពហើយ»
នៅព្រឹកថ្ងៃទី ១១ ខែកក្កដានេះ លោកស្រីទ្រី ដាណា បានសម្ដែងការត្រេកអរ និងបានជួយជាថវិការផងដែរ លោកស្រីបានរៀបរាប់ឱ្យដឹងថា៖
«សូមអបអរសាទរផង បង សៀវ ឡុងនី ខ្មែរ ទទួលបានកូនប្រុសម្នាក់ទៀត ជូនពរសុខភាពល្អ ទាំងម្ដាយ និងកូន 🙏🙏🙏 នាងខ្ញុំបានជួយ 1000$ សម្រាប់គាត់ បានសម្រាកនៅមន្ទីរពេទ្យដែរ»




