
សង្គម
នៅលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលឧកញ៉ា ហេង ឡុង ទទួលបានរថយន្តទំនើប Rolls Royce Cullinan 2022 ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងមិនដឹងខ្លួន។
រថយន្ត Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលរចនារូបរាងឡើងលក្ខណៈស៊ីវិល័យ និងខាងក្នុងកាន់តែទំនើបនេះទើបមកដល់យប់មិញតែប៉ុណ្ណោះបន្ទាប់អ្នកឧកញ៉ា ឡេងណាវ៉ាត្រាបានបញ្ជាទិញ ក្នុងតម្លៃជាង១លាន ២០ម៉ឺនដុល្លារ ដោយស្ងាត់ៗនាពេលកន្លងមក ដែលនេះជាអំណោយដ៏មានតម្លៃមួយសម្រាប់ឧកញ៉ា ហេងឡុង។
ឧកញ៉ា ហេង ឡុង គឺជាដៃគូយុទ្ធសាស្ត្រក្នុងមុខជំនួញ និងកិច្ចការសង្គមជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយក៏មិនមែនជាលើកទី១ទេ ដែលអ្នកឧកញ៉ាឡេងណាវ៉ាត្រា ជូនជាកាដូសម្រាប់អ្នកនៅក្បែរ តែសម្រាប់ឧកញ៉ាហេង ឡុង គឺលើកទី១ហើយដែលទទួលបានកាដូដែលមានតម្លៃដល់ទៅខ្ទង់លានដុល្លារនេះ។
សម្រាប់អ្នកនាងចន ចន្ទលក្ខិណាវិញ ក្រោយឃើញបែបនេះស្រាប់តែចេញសារមួយថ្លែងថា៖ «ប្អូនបងលេងសុទ្ធតែ Suprise អញ្ចឹងហ្មង ហៅទៅនិយាយការងារទៅដល់ចង់ស្លុត»









