កំពង់ស្ពឺ៖ នៅចន្លោះវេលាម៉ោង ២៤ : ០០ នាទីចូលថៃ្ងទី១៦ កក្កដា ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងលើផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណុចភូមិទី ៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច) រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើ ជួបឧបសគ្គរេចង្កូតបុកដើមឈើធ្លាក់ផ្លូវក្រឡាប់ទៅផ្នែកខាងស្តាំដៃនៃផ្លូវជាតិ។
ហេតុការណ៍នេះបណ្ដាលឱ្យខូចខាត
-រនាំងការពារផ្លូវខូចខាតប្រវែងប្រហែល ៥០ម៉ែត្រ
-បាក់ដើមឈើ ៤ ដើម
-រថយន្តរខូចខាតធ្ងន់
ករណីនេះសមត្ថកិច្ចកំពុងអន្ដរាគមន៍ ជួយរកមធ្យោបាយរថយន្ដស្ទួច និងបន្ដស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន ដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធី៕