header ads

Sponsor

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានចេញមុខបដិសេធជុំវិញការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងរថយន្តចូលក្នុងរាជធានីភ្នំពេញខុសម៉ោងអនុញ្ញាតជាចេតនាបង្ខូចកិត្តិយសរបស់លោកផ្ទាល់ ក៏ដូចជាមន្ត្រីនគរបាលអនុវត្តច្បាប់ជាដើម។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា៖ កន្លងមកក្នុងឆ្នាំមុនៗគឺមានបាតុភាពជាច្រើនទាក់ទងទៅនឹងឡានធំចូលខុសម៉ោង ឡានធំចូលមកបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កការកកស្ទះ និងបាតុភាពផ្សេងៗទៀតជាយថាហេតុ ដូច្នេះហើយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញមកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សគឺយើងបានណែនាំទៅមន្ត្រីជំនាញដែលអនុវត្តតាមគោលដៅឲ្យពង្រឹងលើការងារ តាមបទបញ្ជា និងតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានតឹងរឹងបំផុត។

ចាប់ពីខែតុលា ឆ្នាំ២០២១ មក យើងបានអនុវត្តវិធានការទាំងនេះរួចមក យើងសង្កេតឃើញថា ស្ទើរតែមិនមានឡានធំចេញចូលក្រុងខុសម៉ោង លើកលែងករណីចន្លោះប្រហោងតិចតួច វាអាចនៅមានខ្លះ ចំពោះរថយន្តដឹកផ្តេសផ្តាសផ្សេងៗក៏ដូចគ្នា។

ចំពោះករណីដែលរថយន្តមួយចំនួនមានពាក់ផ្លាកសម្គាល់ផ្សេងៗគឺជារឿងផ្លាកសម្គាល់របស់សមីខ្លួនរបស់ក្រុមហ៊ុន។ ជាធម្មតាអ្នកដែលអនុវត្តគឺតែងតែប្រឈមនឹងការខុសតិចតួច និងប្រឈមនឹងបញ្ហាអ្នកដែលគេប៉ះពាល់ផលប្រយោជន៍ គេមិនពេញចិត្ត។ ដូច្នេះពេលដែលយើងអនុវត្តវិធានការតឹងរឹងបែបនេះ ប្រាកដជាមានការមិនពេញចិត្តពីសំណាក់ក្រុមអាជីវកររកស៊ីដឹកល្មេីសច្បាប់មួយចំនួន​ ដែលមានគំនិតខិលខូចមួយចំនួន ក៏ដូចជាអាចមានមន្ត្រីខិលខូចមួយចំនួនតូច ដែលមិនពេញចិត្តនឹងសកម្មភាពដែលយើងអនុវត្តតឹងរឹងតាមវិធានការច្បាប់ តាមបទបញ្ជា ក៏ដូចជាតាមសំណូមពររបស់ប្រជាពលរដ្ឋ ហេតុដូច្នេះហើយវាចេញជាបាតុភាពនេះឡើង។

ជាមួយគ្នានោះដែរលោកវរសនីយ៍ឯក សាន សុខសីហា ក៏បានរៀបចំដាក់ពាក្យបណ្តឹងចំពោះស្ថាប័នព័ត៌មានមួយចំនួនដែលបានចុះផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងបញ្ហាបរិហារកេរ្តិ៍មកលើរូបលោកផងដេរ​ ។ 

ខាងក្រោមជារូបភាពរថយន្តដែលល្មេីសច្បាប់មួយចំនួន​ ដែលមន្ត្រីបានធ្វេីការឃាត់យកមករក្សាទុក ដេីម្បីធ្វេីការណែនាំអប់រំ ក៏ដូចជាធ្វេីការផាកពិន័យតាមច្បាប់ ៕

*** អ្នកធ្វេីតែងតែមានចំណុចខុសខ្លះ​ អ្នកមិនធ្វេីចាំតែចាប់កំហុស ទេីបមិនចេះខុស ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post