
សង្គម
ភ្នំពេញ ៖ លោកសោម សម្បត្តិ គឺជាពាណិជ្ជករដ៏ល្បីឈ្មោះម្នាក់ ត្រូវបានលោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ ដើម្បីសាកសួរបំភ្លឺ ។
យោងតាមដីកាកោះហៅ និង អញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២ ជាជ.នស.ង្ស័.យ ដែលមានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២២ ដើម្បីសាកសួរបំភ្លឺពីដំណើររឿង តាមពាក្យប.ណ្ដឹ.ងរបស់៖
មេធាវី ឡុង បញ្ញាវុឌ្ឍ មេធាវី គឹម រ័ត្ននិមល មេធាវី ឡុង អានន្តបញ្ញា ប្តឹ.ងពីបទ .រំ.លោ.ភ.លើទំនុកចិត្ត បទ រំ.លោ.ភ.លើភាពល្ង.ង់.ខ្លៅ ឬ ភាពទន់ខ្សោយ បទញុះ.ញ.ង់ឲ្យប្រព្រឹត្តបទឧ.ក្រិ.ដ្ឋជាអាទិ៍ បទ លួចលក់អចលនវត្ថុអ្នកដ៏ទៃ ដែលមិនមែន ជាកម្មសិទ្ធិរបស់ខ្លួន បទ បំ.ភា.ន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី ។
យោងតាមដីកាកោះរបស់ លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយក លិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន ។






