header ads

Sponsor

(ស្វាយរៀង)៖ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រកាសផ្លាស់ប្ដូរមុខតំណែង ប្រធាន-អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយក្នុងនោះលោកវេជ្ជបណ្ឌិតគុជ ស៊ីថា បានប្រកាសតែងតាំងជាប្រធានមន្ទីរ ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍ និងលោកវេជ្ជបណ្ឌិត ថោង អ៑ុសុធា  ប្រកាសជាអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម មែន វិបុល  អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរចំពោះលោកវេជ្ជបណ្ឌិត កែរ រដ្ឋាអតីតជាមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការងារបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅកំឡុងពេលកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេស ខិតខំពិនិត្យនិងពន្យាបាលដោយយកចិត្តទុកដាក់ដោយមិនខ្លាចនឿយហត់ឡើយ។

ជាមួយគ្នានេះឯកឧត្តម ម៉ែន វិបុល ក៏បានថ្លែងជំរុញដល់លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ 

ឯកឧត្តមបានបន្តថា ប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួលខុសត្រូវ និង គណនេយ្យភាព ចំពោះក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅអោយរដ្ឋបាលខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងផ្តាំផ្ញើរដល់លោកប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីសុខាភិបាលខេត្តថ្មី ត្រូវសហការគ្នាល្អ មានសាមគ្គីភាពគ្នាជាធ្លុងមួយ ជាមន្ត្រីស្ថាប័នពាក់ព័ន្ធនិងមន្ត្រីក្រោមឱវាទរបស់ខ្លួន ហើយសូមមន្រ្តីសុខាភិបាលទាំងអស់បន្តយកចិត្តទុកដាក់ជំរុញដល់ប្រជាពលរដ្ឋត្រូវបន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣.៤.៥) ឲ្យបានគ្រប់គ្នាដើម្បីមានភាពសុាំនៅក្នុងសហគមន៍ ក្នុងការបន្តនិរន្តរភាពការងារអភិវឌ្ឍប្រទេសឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុន  សែន ជានាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវិស័យសុខាភិបាលគឺជាវិស័យអាទិភាពមួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ៕ ដោយ:ស្វាយរៀង

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post