header ads

Sponsor

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឃាត់ខ្លួនមុខសញ្ញាម្នាក់ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ក្រោយធ្វើសកម្មភាពលួចស្រាបៀរចំនួន០៣កេះ។

ជនសង្ស័យឈ្មោះ គាន រ៉ុង ហៅ អោប រ៉ុង ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០៣លើក ករណី អំពើលួច ចំនួន០២លើក និងហិង្សាដោយចេតនា ចំនួន ០១លើក។

បើតាមសមត្ថកិច្ចៈការឃាត់ខ្លួនមុខសញ្ញាចាស់រូបនេះ គឺនៅពេលរូបគាត់ កំពុងជិៈកង់ដឹកស្រាបៀរ ថៃហ្គើ ចំនួន០៣កេះ ដោយគ្របកន្សែងក្រហមពីលើ។

ប៉ុន្តែដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចដែលល្បាត បានឃាត់សួរនាំ ទើបដឹងថាៈ ស្រាបៀរទាំងនោះ ជនសង្ស័យ បានលួចពីហាង មួយកន្លែងនៅម្តុំទួលអពិល ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យ ។

សមត្ថកិច្ចបានចាត់កម្លាំងទៅដល់ផ្ទះជនរងគ្រោះ ដែលជាម្ចាស់ហាងដើមលាភ ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ដើម្បីមកដាក់ពាក្យបណ្តឹង។
ក្រោយពីការឃាត់ខ្លួន ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលជនសង្ស័យមានផ្ទុកសារធាតុញៀន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post