
សិល្បៈ
យោងតាមគណនីហ្វេបុករបស់ផលិតករដ៏ល្បីឈ្មោះមួយរូបគឺ លោកគួច ខេវិន បានប្រតិកម្ម ចំពោះ លោក ឡៅ បញ្ញា ដែលជាបេក្ខជនជាប់ជ័យលាភី Mister Supranational Cambodia ២០២២ ដែលបានចូលរួមទៅប្រកួតក្នុងឆាកអន្តរជាតិ នៅឯប្រទេសប៉ូឡូញ កាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា កន្លងទៅ។
លោកគួច ខេវិន បាននិយាយយ៉ាងដូច្នេះថា៖ “🎈សម្រាប់ខ្ញុំគឺជាការសោកស្តាយជាអនេកប្បកា និងមានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរដែលមាន ឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិលើវេទិកាអន្តរជាតិ ប៉ុន្តែបែរជាជាន់ពន្លិចនូវអត្តសញ្ញាណវប្បធម៌ជាតិខ្លួន”សំពះ”ហើយលើកជ្រោងវប្បធម៌បរទេស”Number One” ទៅកាន់គណមេប្រយោគ និងអ្នកគាំទ្រទៅវិញនោះ។
តើអ្នកស្អប់វប្បធម៌លើកម្រាមដៃទាំងដប់សំពះ ហើយស្រឡាញ់ការលើកមេដៃមួយឬយ៉ាងណា នៅពេលដែលអ្នកលើកជ្រោង គ្របដណ្តប់កាយដោយទង់ជាតិមានរូបមហាប្រាង្គប្រាសាទអង្គរវត្តដ៏អច្ឆរិយនោះ បើដូច្នោះមែនសូមអ្នកកុំតំណាងឲ្យខ្មែរធ្វើអ្វី !ខ្ញុំខ្មាសគេណាស់ ពិសេសខ្មាសមនុស្សនៃប្រទេសជិតខាងដែលជារឿយ បានលួចយកនូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរទៅធ្វើជារបស់ខ្លួន ហើយយកទៅបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត ។
ឱ! កូនខ្មែរបើអ្នកមិនថែវប្បធម៌របស់ខ្លួន តើផ្ញើឲ្យនរណាជួយថែ? (មានវីដេអូ)🙊🙈 ” ៕

