header ads

Sponsor

យោងតាមគណនីហ្វេសបុកឈ្មោះ Van Jesika បានឱ្យដឹងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២នេះថា ៖

ខ្ញុំបានបាត់ដំណឹងប្អូនស្រីជាកីឡាករកីឡាTennis ខ្ញុំបានបាត់ដំណឹងទាក់ទងលេងបានចាប់ពីថ្ងៃចន្ទរហូតមកទល់ថ្ងៃនេះដោយសង្ស័យចំពោះក្មេងស្រីពីរនាក់ដែលប្អូនខ្ញុំបានផ្ញេីមកអោយតាមខ្ញុំសាកសួរព័ត៍មានពីរប្អូនៗកីឡាករដូចគ្នាពីសៀមរាបខ្ញុំស្គាល់នោះប្រាប់ថាមកនៅផ្ទះមិត្តភក្តិនៅភ្នំពេញ។

គាត់បានប្រាប់ម៉ាក់ថាគ្រូអោយនៅហាត់ព្រោះថ្ងៃអង្គារមានក្រសួងចុះមកមេីលជាក់ស្តែងដល់ថ្ងៃប្រកួតមិនឃេីញវត្តមានទៅប្រកួតហេីយមកទល់បច្ចុប្បន្នពួកយេីងមិនអាចទាក់ទងទៅគាត់បានមិនថាតារយៈ Facebook ឬលេខ។

បេីបងប្អូនបានឃេីញនិងស្គាល់ក្មេងស្រីក្នុងវីឌីអូនេះជួយប្រាប់ខ្ញុំវិញផងព្រោះខ្ញុំចង់ដឹងពីដំណឹងប្អូនខ្ញុំថាមានសុវត្ថិភាពមិនមានរឿងអ្វីកេីតឡេីងរឺឃេីញប្អូនខ្ញុំផ្ទាល់ជួយឃាត់គាត់ទុកនិងខលមកលេខនាងខ្ញុំ077788290

ឈ្មោះ ចាន់ សុវណ្ណលីណា ជាសិស្សថ្នាក់ទី11 នៃវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប គាត់មានអាយុ 17ឆ្នាំកម្ពស់ 1ម៉ែត្រ 60 ជាង រាងស្គម សម្បុរស្រអែម ហេីយគាត់ក៏ជាកីឡាការនី Tennis តំណាងឲ្យខេត្តសៀមរាបផងដែល ទាំងក្រុមគ្រួសារ មិត្តភក្តិ ទាក់ទងទៅនាងមិនបានរយៈពេល4 ថ្ងៃហេីយ(តាំងពីថ្ងៃច័ន្ទ)។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post