header ads

Sponsor

ទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ជាការរំលោភបំពានទៅលើគោលការណ៍ចិនតែមួយ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក-ចិន។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មដ៏ «តឹងតែង» ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់។

លោក វ៉ាង បាននិយាយនៅខាងក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា «នេះគឺជាការលេងសើចយ៉ាងពិតប្រាកដ»។ សហរដ្ឋអាមេរិកកំពុងរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសចិនក្រោមរូបភាពនៃអ្វីដែលហៅថា «លទ្ធិប្រជាធិបតេយ្យ»។ អ្នកដែលប្រមាថប្រទេសចិននឹងត្រូវទទួលទោស»។

លោក វ៉ាង ក៏បាននិយាយផងដែរថា ការបង្រួបបង្រួមពេញលេញនៃប្រទេសចិនជាមួយកោះតៃវ៉ាន់ គឺជា «និន្នាការទូទៅ និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។

បន្ថែមពីលើនេះទៀត អ្នកការទូតកំពូលរបស់ចិនរូបនេះបានព្រមានថា ទីក្រុងប៉េកាំងនឹងមិននៅស្ងៀមសម្រាប់សកម្មភាពចំពោះកងកម្លាំងឯករាជ្យដែលគាំទ្រកោះតៃវ៉ាន់ ឬការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅឡើយ។

លោក វ៉ាង ក៏បានអះអាងផងដែរថា ការប៉ុនប៉ងប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន គឺត្រូវវិនាសទៅរកភាពបរាជ័យ ដោយលោកបាននិយាយបន្ថែមថា «សហរដ្ឋអាមេរិកមិនគួរមានការបំភាន់ណាមួយអំពីការធ្វើឱ្យខូចដល់ការអភិវឌ្ឍ និងការរស់ឡើងវិញរបស់ប្រទេសចិននោះឡើយ»។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ក្នុងក្រុមប្រឹក្សារដ្ឋចិនបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានក្លាយជាជនល្មើសនៃជម្លោះ និងជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់៕(ប្រភព ស្ពុតនីក បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល 

ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post