header ads

Sponsor

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បានថ្លែងថា​ តម្លៃសន្តិភាព ​​គឺជាកត្តាចាំបាច់បំផុតក្នុងការការពារជីវិតរបស់ប្រជាពលរដ្ឋ និង​មួយវិញ​ទៀត​កត្តាសន្តិភាពនេះហើយដែលបានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាច និង​ប្រទេស​អ្នក​មាន​មួយ​ចំនួន​មានទំនុកចិត្តដោយសម្រេចមកប្រទេសកម្ពុជា ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២នេះតែម្តង។

 ថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ ពី​សាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស និង​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​បើ​​កម្ពុជា​ពុំ​មាន​សុខ​សន្តិភាព​នេះ​កម្ពុជា​ក៏​មិន​អាច​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​នៅ​លើ​ពិភព​លោក​នេះ​បាន​ដែរ​។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​ក៏​បាន​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ដែលរស់នៅរាជធានីភ្នំពេញផងដែរ ដែលប៉ុន្មាន​ថ្ងៃ​នេះ​រាជ​ធានី​ត្រូវ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ ដោយសារតែកម្ពុជាយើងបានរៀបចំកិច្ចប្រជុំអាស៊ាន។ សម្តេច​បាន​លើក​ឡើង​ថា​ ការ​បិទ​ផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ក្នុងធ្វើដំណើរដល់ឥស្សរជន និងថ្នាក់​ដឹកនាំ​ប្រទេស​ជា​មិត្ត​បាន​រំខាន​ដល់បងប្អូនក៏ពិតមែន ប៉ុន្តែវា​កិត្តិយសដល់ប្រទេសកម្ពុជាយើងទាំងមូល៕

ប្រភព BTV

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post