header ads

Sponsor

ករណីឃា-តក-ម្ម បងប្រុសបា-ញ់ស-ម្លា-ប់ប្អូនប្រុសបង្កើត កាលពី ថ្ងៃទី ៥ ខែ សីហាឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី  នៅចំណុការ៉េប្រាំបួន ភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចបំបែកបានប្រើពេលត្រឹមតែជាង៣០ម៉ោងប៉ុណ្ណោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះស្រ៊ុន ខុម ភេទប្រុសអាយុ៣០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើឈ្មោះស្រ៊ុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំត្រូវជាប្អូនប្រុសបង្កើតបណ្តាលអោយស្លាប់ ដោយសារតែមានទំនាស់ពាក្យសំដីគ្នា ។

ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួង បានបើកប្រតិបត្តការ ឈានដល់ការចាប់ខ្លួនបានជនដៃដល់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះសំណាក់ទឹកមាស សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងពេលដែលជនដែដល់បានព្យាយាមរត់គេចខ្លួន។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងជាប់នឹងខ្លួនរួមមាន៖ អាវុធខ្លីចំនួន០១ដើម ម៉ាកGlock 19 ពណ៌ខ្មៅ បង់ចំនួន០២ គ្រាប់១២គ្រាប់,គ្រឿងញៀន០៣កញ្ចប់ (០១កញ្ចប់ធំ និង ០២កញ្ចប់មធ្យម),ជញ្ផើងសម្រាប់ ថ្លឹងគ្រឿងញៀនចំនួន០១ និង ដែកកេសចំនួន០៤។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ត្រូវបាន ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅ ការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post