ថ្មីៗនេះនៅលើបណ្ដាញសង្គមច្បាស់ជាលោកអ្នកបានឃើញ ក៏ដូចជាឆ្លងកាត់ផ្ទាល់ហើយផ្លូវពីខេត្តកំពត ទៅវាលរេញដែលមានស្ថានភាពពិបាក និងធ្វើជាប់ជាហូរហែ។ ជុំវិញរឿងនេះដែរ អាខោនហ្វេសបុកមួយដែលមានឈ្មោះថា Rath Fc ធ្វើការបកស្រាយ ជូនបងប្អូនដែលឆ្លងកាត់ផ្លូវនេះ មេត្តាជ្រាប អត់ធ្មត់ ផ្លូវកំពត---វាលរេញ ចម្ងាយ 54Km ផ្លូវពីត្រពាំងរពៅ--វាលរេញ 20Km។
រដ្ឋាភិបាលជួលជុលអស់ទឹកប្រាក់8លានដុល្លារ និងថែរក្សា3ឆ្នាំ ទំហំទឹកប្រាក់តិចតួចមិនសមល្មម ធនាគារពិភពលោកឲ្យខ្ចីថែម 6លានដុល្លាទៀត ។
មួយរយៈក្រោយមកផ្លូវនេះខូច ស្រុត ស្ទើរទាំងស្រុង ពីត្រពាំងរពៅ ទៅវាលរេញ មូលហេតុ÷ ផ្លូវ ពីវាលរេញ 5kmមកត្រពាំងរពៅ ស្ថានភាពក្រោមដី18mគឺ ភក់ ផ្លូវធ្វើមិនបានមាំជាប់ល្អទេ តាំងពី50-60ឆ្នាំមុនមកម៉្លេះ រដ្ឋាភិបាលធ្វើផ្ទាល់ផង ធនាគារពិភពលោកធ្វើផង កូរ៉េធ្វើផង នៅតែមិនបានល្អ ពេលរថយន្តធំ បើកពីលើគឺមានរំញ័រ អង្គើ និយាយរួមខាងក្រោមផ្លូវនេះគឺដីទន់ ដីភក់ ផ្លូវធ្វើមិនបានជាប់មាំល្អទេ
ដូច្នេះគំរោងរដ្ឋាភិបាលត្រូវធ្វើផ្លូវនេះឡើងវិញ20km ដោយបុកសសរគ្រឹះពីក្រោម ចំណែកចំងាយផ្លូវ5km ពីវាលរេញមកត្រពាំងរពៅ ត្រូវបុកគ្រឹះ ពីក្រោម និងចាក់បេតុងការពារស្រុត ដូចធ្វើស្ពានទ្ររពីខាងក្រោមផ្លូវ ដែលត្រូវចំណាយថវិកាប្រមាណ 60លានដុល្លា លើផ្លូវ20kmពីត្រពាំងរពៅ ទៅវាលរេញនេះ ។
បច្ចុប្បន្នរដ្ឋាភិបាលរង់ចាំដាក់ដេញថ្លៃតើក្រុមហ៊ុនណាធានាធ្វើដោយហ៊ានដេញថ្លៃ ទាបជាង 60លានដុល្លា នឹងមានសិទ្ធិធ្វើកំណាត់ផ្លូវនេះ ។ ដោយស្ថានភាពយឺតយ៉ាវបែបនេះហើយទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងឆ្លងកាត់ផ្លូវនេះដោយក្តៅក្រហាយ រអ៊ូរទាំ ខ្លះ ជេរ ប្រមាថ កាតទាន ទៀតផង ។
គណនីខាងលើក៏បានបញ្ជាក់ថា៖ «ខ្ញុំមិនមែនជាមន្រ្តីសាធារណការទេ តែសូមចូលរួមបកស្រាយ និងអង្វរ បងប្អូនយើងទាំងអស់ ដែលឆ្លងផ្លូវនេះក្តី មិនឆ្លងកាត់ក្តី ឃើញរូបភាពក្តី មេត្តា អត់ធ្មត់អធ្យាស្រ័យ រដ្ឋាភិបាល លោកគិតគូរណាស់ មិនយូរ មិនឆាប់ ផ្លូវ20km នេះនឹងកសាង បានស្អាតល្អ ដើម្បីបំរើបងប្អូនយើង រួចរាល់ជាក់ជាមិនខាន ។ បំណងល្អពីRath Fc សូមអរគុណ 04-8-2022