header ads

Sponsor

សិល្បៈ

តាគល់

នៅមួយរយៈចុងក្រោយនេះ តារាសម្តែង សេង សុឃីម ដែលត្រូវបានគេដឹងថាជាគូស្នេហ៍របស់នាយចឺម បានបង្ហោះសារប្លែកៗ ធ្វើឱ្យមានការសង្ស័យថា ចំណងស្នេហ៍របស់ពួកគេប្រេះស្រាំនោះ ស្រាប់តែគេបានឃើញតារាចម្រៀង នាយចឺម បង្ហាញរូបភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយស្រីស្អាតមួយរូបនេះវិញ ដោយអះអាងថាជាដៃគូថ្មី។

តារាចម្រៀងប្រុសសម្បូរមន្តស្នេហ៍ នាយចឺម នៅថ្ងៃនេះបានបង្ហាញរូបភាពជាមួយស្រីស្អាតម្នាក់ ដោយនិយាយថា «ដៃគូថ្មី បទថ្មីមួយ បទចាស់មួយ» ក្រោយពីលើកឡើងបែបនេះ បានធ្វើឱ្យម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាជននៅក្នុងបណ្តាញសង្គមបានបញ្ចេញមតិវែកញែកព្រាត ដោយខ្លះបានលើកឡើងចំៗថា៖

«​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកអាប្រុសបែបនេះវាមិនចេះគ្រប់ទេ» «ដូរទៀតហើយអាប្រុសសាវា» «ធ្វើជាមនុស្សប្រុសកុំសារាពេកអីចុងក្រោយជួបមនុស្សស្រីសណ្តានមិនល្អបានមនុស្សស្រីល្អនៅជីតខ្លួនហើយមិនចេះថែ» «ដៃគូចាស់នៅណាអាយដល» «សាវាលេខមួយ» ជាដើម...។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្របពេលនាយ ចឺម បង្ហោះបែបនេះ ងាកមកលើ សេង សុឃីម ដែលជាគូស្នេហ៍វិញ បានត្រឹមតែបង្ហោះសារថា៖ «ខ្ញុំធ្លាប់ឈឺចាប់តែប្រាប់ពេលនេះកាត់ចិត្ត» និងសារមួយផ្សេងទៀតថា ៖«ខ្ញុំជាមនុស្សចិត្តមិនដាច់ តែបើនៅក្បែរអ្នកណា ខ្ញុំធ្វើឲ្យមានអារម្មណ៍ថាមានបញ្ហាដោយខ្ញុំ ខ្ញុំនឹងចិត្តដាច់ដើម្បីគេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីជាគូស្នេហ៍ទាំងពីរនេះ មិនបានប្រកាសថា ចែកផ្លូវគ្នាក៏ពិតមែន តែបើតាមរយៈសារដែលសេង សុឃីម បង្ហោះនេះ គេជឿថា ទំនាក់ទំនងរបស់អ្នកទាំងពីរប្រហែលជាឈានដល់ផ្លូវបំបែកហើយ បើកន្លងមកគឺតែងតែឃើញអ្នកទាំងពីរ បណ្តើរគ្នាដូចលលកញីឈ្មោល ហើយមិនតែប៉ុណ្ណោះទេ សេង សុឃីម តែងលេចមុខនៅក្នុងការថតបទចម្រៀងរបស់ នាយចឺម ថែមទៀតផង ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post