header ads

Sponsor

បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសឲ្យ​បុគ្គល​ម្នាក់ ដែល​ជា​មេខ្លោង​ដឹកនាំ និង​បំផុសបំផុល​ប្រជាពលរដ្ឋ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ផ្សព្វផ្សាយ​អះអាង​ខ្លួន​ថា ជា​ជន​រង​គ្រោះ​នោះ ពេលនេះបាន​ចូលខ្លួន​សារភាព​ទោស​កំហុស​ហើយ នៅចំពោះមុខអាជ្ញាធរខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​យប់​ថ្ងៃ​ទី​១៨ សីហា ២០២២​នេះ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ ស្តី​ពី​ចម្លើយ​សារភាព​របស់​ឈ្មោះ ផុ​ន ផេ​ន ជា​អ្នកដឹកនាំ និង​បំផុសបំផុល​ប្រជាពលរដ្ឋ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំពេញ​ក្រវាញ​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ កន្លង​មក។

សូម​ជម្រាប​ថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា សម្តេច​បានឃើញ​បុគ្គល​រូប​នោះ បាន​ពាក់អាវ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​សម្តេច​ជួយ​! ក្រោយ​ពី​បាន​បញ្ជូន​ករណី​នេះ ទៅ​អភិបាលខេត្ត​ព្រះ​សីហ​នុ ទើប​សម្តេច​បានដឹង​ថា ក្រុម​ជន​នោះ ជា​ក្រុម​ដែល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ ហើយ​ជា​មេខ្លោង ហើយ​សម្តេច ឲ្យ​ជន​នោះ​ចេញ​មុខ​ទទួលខុសត្រូវ និង​សារភាព​នូវ​ទោស​កំហុស​នោះ រូបគេ​នឹង​មិន​ត្រូវ​បាន​ជាប់​ឃុំ​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​តែ​ទទួលខុសត្រូវ អ្នកឯង​ប្រមូល​ប្រជាជន​ទៅ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ ប្រជាជន​គេ​ឱ្យទៅ​ផ្ទះ ប៉ុន្តែ​មេខ្លោង នៃ​ចលនា​ត្រូវ​តែ​ទទួលខុសត្រូវ អ​ញ្ចឹ​ង​បានជា​ខ្ញុំ​ចង្អុលបង្ហាញ​ទៅ គួ​ច ចំរើន ថា​ឲ្យ​តាម​រក​អ្នក​ធ្វើ​សម្ភាសន៍ ។ សូម​ឲ្យ​អ្នក​ធ្វើ​សម្ភាសន៍​នោះ បើ​បានឃើញ​ហើយ នាំ​មនុស្ស​នោះ​ទៅ​(​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​) គេ​មិន​ឃុំ​ទេ កុំ​ឆ្ងល់​ដឹង​ដល់​នាយក​រដ្ឋមន្ត្រី គេ​មិន​ឃុំ​ទេ ប៉ុន្តែ​សូម​ឲ្យ​អ្នកឯង​មានការ​ទទួលខុសត្រូវ ជាមួយនឹង​ការ​ដែល​អ្នកឯង​បាន​ធ្វើ​កំហុស​» ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post