header ads

Sponsor

(ខេត្តស្វាយរៀង)៖ គម្រោងដាក់ដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូមូលរំដោះទឹក ក្នុងសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង ឃើញមានក្រុមហ៊ុនជាច្រើនមកពីក្រៅខេត្ត និងនៅក្នុងខេត្ត បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង» ដេញបញ្ចុះតម្លៃទាបរហូតក្រោម៥០%ទៅ៦០%  អ្នកជំនាញបច្ចេកទេសលើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង គ្រប់សង្កាត់ទាំងអស់ ចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់មានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។

ការដាក់ដេញថ្លៃនេះធ្វើឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងសង្កាត់ទាំង៧ នៃក្រុងស្វាយរៀងរួមមាន÷

១, សង្កាត់ស្វាយរៀង ដាក់ដេញថ្លៃកិច្ចសន្យា គម្រោង សាងសង់លូមូលរំដោះទឹកប្រវែង១,០០០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ និងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន ២៣៣,៩២៤,០០០រៀល មានក្រុមហ៊ុនដាក់ដេញថ្លៃចំនួន៥ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុនសូ សាវឿន អ្នកចូលដេញថ្លៃឈ្មោះសូ ចាន់ដា ដាក់តម្លៃ១២០,០០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

២, សង្កាត់ព្រៃឆ្លាក់ គម្រោងកែលម្អ ផ្លូវក្រាលបេតុងអាមេ ប្រវែង៤៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងធ្វើស្លាកគម្រោង១។តម្លៃប៉ាន់ស្មាន២២៧,៦៨៧,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០៦ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន អ្នកដេញថ្លៃ ឈ្មោះសូ សាវឿន ដាក់ ១៥៣,០០០,០០០រៀល
តម្លៃទាបអាចទទួលយកបាន។

៣, សង្កាត់ចេក គម្រោង សាងសង់លូមូលរំដោះទឹក ប្រវែង១,២៥០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ ស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ២៩១,៧៤៧,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃ ចំនួន០៦ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន កែវ សុភក្ត័ អ្នកដេញថ្លៃឈ្មោះកែវ សុភក្ត័ ដាក់១៣៣,០០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

៤, សង្កាត់ស្វាយតឿ កិច្ចសន្យាគម្រោង ជួសជុលលូមូល ប្រវែង៨២០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន១៩១,៧១៨,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០៧ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុនកែវសុភក្ត័ អ្នកដេញថ្លៃឈ្មោះ កែវ កាឡាវី  ដាក់ ៨៧,៧៤០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

៥, សង្កាត់ពោធិតាហោ កិច្ចសន្យាគម្រោងសាងសង់ផ្លូវដី ក្រាលបេតុងអាមេ ប្រវែង២៤២ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១០៦,០៣៩,៨០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃ០៨ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន សុគុន្ធសម្បត្តិ ៥៥៥ ឯក អ្នកចូលដេញថ្លៃ ឈ្មោះ ចៅ ស្រី ពេជ  ដាក់តម្លៃ ៦១,៩៥២,០០០រៀល ដាក់តម្លៃទាបអាចទទួលយកបាន។

ចំណែក ការដេញថ្លៃនៅសង្កាត់សង្ឃ័រ និងសង្កាត់គយត្របែក ក៏មានការដេញថ្លៃបែបនេះដូចគ្នាដែរ អ្នកដេញថ្លៃនិយាយថា គម្រោងបែក គឺដេញថ្លៃដាក់ទាបក្រោម៥០%ដែរ។

បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងដឹងថា : ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះ កើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទា(ទឹកតែច្រើន) ជាពិសេសក្រុមហ៊ុនមកពីក្រៅខេត្តគឺ ទាថ្លៃទឹកតែច្រើន ក្នុងមួយសង្កាត់មានក្រុមហ៊ុនមកចុះឈ្មោះ ចូលដាក់ដេញថ្លៃ ចាប់ពី២៥ក្រុមហ៊ុនទៅ៣០ក្រុមហ៊ុន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រកដ មានតែ៦_៧ក្រុមហ៊ុនប៉ុណ្ណោះ ២០ក្រុមហ៊ុនផ្សេងទៀតគ្រាន់តែមកចុះឈ្មោះ ឬមកតាម ទាទឹក តែប៉ុណ្ណោះ។

ប្រភពបានបញ្ជាក់ទៀតថា ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាមទា ទឹកតែដែរ ដោយទាថ្លៃអ្នកសម្របសម្រួល១៥ភាគរយ (15%) ដូច្នេះបើគិតទូទាត់ អ្នកទទួលបានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការ អស់៣៥% ឬទៅ៤០%។ ទើបរឿងនិយាយមិនត្រូវរូវគ្នានេះហើយ ក៏សុខចិត្តដាក់ដេញថ្លៃទាបក្រោម៥០% ទុកលុយអភិវឌ្ឍន៍សង្គមជាតិ ជាជាងចាយលុយ ពុករលួយ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post