header ads

Sponsor

សិល្បៈ

តាគល់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ ដែលពិធីនេះធ្វើឡើងនៅអាគារពាណិជ្ជកម្ម និងពិពរណ៍ជ្រោយចង្វារ(OCIC)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឱ្យមានការភាន់ច្រលំលើការបង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះនៅសាកលវិទ្យាល័យនេះ មានដេប៉ាតឺម៉ង់ ភាសាបរទេសច្រើនណាស់ មានទាំង អង់គ្លេស បារាំង ជប៉ុន ចិន កូរ៉េ....[...] ដែលសកម្មភាពទាំងនេះ មានប្រយោជន៍ ចំពោះនិស្សិតកម្ពុជា និងការផ្លាស់ប្តូរកម្មវិធីសិក្សា ព្រមទាំងធុរកិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានបញ្ជាក់ទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលចំណេញគឺខ្មែរយើង ព្រោះមាននិស្សិតកម្ពុជា ទាំងកងទ័ព ទាំងនគរបាល ទាំងផ្នែកស៊ីវិល ទៅរៀននៅវៀតណាមជាច្រើននាក់ណាស់ នៅពេលយើងបណ្ដុះបណ្ដាលនៅទីនេះ ពេលបញ្ជូនទៅវៀតណាមគឺងាយស្រួល។

សម្ដេចគូសបញ្ជាក់ទៀតទៀតថា សូម្បីតែបេក្ខភាព Cambodian Idol​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ស៊ឹម ច័ន្ទពន្លឺ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រថ្មីៗនេះ ទៅយកវេជ្ជបណ្ឌិតនៅប្រទេសវៀតណាម ក៏ចេះវៀតណាមដែរ ហើយអ្នកណាដែលចង់រកស៊ីជាមួយវៀតណាម អាចមករៀន ឬឱ្យកូនៗគេមករៀនបាន ទាំងនេះហើយជារឿងដែលចំណេញ។សូមស្ដាប់ប្រសាសន៍សម្ដេចទាំងស្រុងខាងក្រោមនេះ៖

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post