header ads

Sponsor

សៀមរាប៖ កូនប្រសារប្រុស របស់អតីតអធិការនគរបាលស្រុកប្រាសាទបាគង ត្រូវរថយន្តជនជាតិអូស្រ្តាលី ជាអ្នកបើកបរបុកស្លាប់ កាលពីព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងចំណុចភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ ប៉ុក រ៉ុនអធិការរងនគបាលស្រុកប្រាសាទបាគង បាននិយាយថា រថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BF 1453 បើក បរដោយជនជាតិបរទេសអូស្ត្រាលី ឈ្មោះ LEGNANI FRANCO GIUSEPPE ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិកពង់រទេះ ឃុំគំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ប៉ុក រ៉ុន បាននិយាទៀតថាជនបរទេសរូបនោះបើកបរមានទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេរីឆ្នាំ២០១៨ ពណ៏ ខ្មៅ ស្លាកលេខ សៀមរាប ភ្នំពេញ 1HB 5770 ដែលបើកបរមានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ខាត់ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ជនរងគ្រោះឈ្មោះ ខាត់ វាសនា បានស្លាប់នៅមន្ទីពេទ្យខេត្តសៀមរាប បន្ទាប់ពីបញ្ជូនមកព្យាបាលនៅទីនោះ ដោយសាររងរបួសធ្ងន់ធ្ងរពេក។

ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តមិនបានរត់ទៅណាទេ គឺសមត្ថកិច្ចបាននាំខ្លួនមកការិយាល័យចរាចរណ៍ខេត្តដើម្បីធ្ចើការសាកសួរតាមនិតិវិធីច្បាប់។

ចំណែកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការស្រុកបាគងជាបណ្តោះអាសន្ន។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានតម្តល់ធ្វើបុណ្យនៅក្នុងគេហដ្ឋានលោក មិន ចន្ថា អតីតអធិការនគរបាលស្រុកប្រាសាទបាគង ក្នុងក្រុងសៀមរាប៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post