header ads

Sponsor

រាជធានីភ្នំពេញ៖ បណ្ដាហាង និងអាជីវកម្មល្បីៗជាច្រើនដែលកំពុងបើកដំណើរការនៅគម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរាហ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ6A បានឆ្លុះបញ្ចាំងពីសក្ដានុពលដ៏ខ្លាំងក្លានៃតំបន់នេះផ្ទាល់តែម្ដង។ ជាមួយគ្នានេះដែរ គម្រោង ដឹស្តា មុនីរ៉ាហ៍ ក៏ត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលតែងតែគាំទ្រលំនៅឋានរបស់បុរី ប៉េង ហួត ទាំងផ្ដោតទៅលើគុណភាព ប្រណីតភាព និងផាសុកភាពក្នុងការរស់នៅលក្ខណៈសហគមន៍ទំនើបចម្រុះ រួមជាមួយប្រភេទផ្ទះច្រើនប្រភេទ រាប់ចាប់ពីវីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែប។

បច្ចុប្បន្ន គម្រោង ដឹស្តា ជូមីរាហ៍ បានលក់អស់ទាំងស្រុងហើយ ចំណែកឯគម្រោង ដឹស្តា មុនីរ៉ាហ៍ ក៏ស្ទើរតែបញ្ចប់ការសាងសង់ផងដែរ សម្រាប់អតិថិជនដែលទិញ ឬមានគម្រោងទិញផ្ទះក្នុងគម្រោង ដឹស្តា មុនីរ៉ាហ៍ ក្នុងពេលនេះអាចចូលរស់នៅបាន ឬប្រកបអាជីវកម្មបានភ្លាមៗតែម្ដង។

លក្ខណៈពិសេសនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ ដែលស័ក្ដិសមជាជម្រើសគម្រោងលំនៅឋានដ៏ល្អរបស់អតិថិជន ជាពិសេសលោកអ្នកដែលមានបំណងវិនិយោគ បើកអាជីវកម្ម ឬដាក់ជួលរកកម្រៃ ឬសម្រាប់រស់នៅផ្ទាល់ក៏បាននោះគឺ ទីតាំងស្ថិតនៅមិនឆ្ងាយពីរង្វង់មូលជ្រោយចង្វារ ​ប្រមូលផ្ដុំទៅដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរដ្ឋ និងឯកជន រីឯតម្លៃផ្ទះមានការកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងរយៈពេលសាងសង់ស្ទើរតែជិតរួចរាល់ទាំងស្រុងទៅហើយ។

សូមអញ្ជើញសាកសួរព័ត៌មាននៅការិយាល័យលក់របស់បុរី ប៉េង ហួត ដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ6A) នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីជ្រាបព័ត៌មានលម្អិត ឬអញ្ជើញទស្សនាការដ្ឋានសំណង់ផ្ទាល់​។

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post