
សិល្បៈ
បើគិតមកដល់ពេលនេះតារាសិ-ចស៊ី ដេនីក្វាន់ ទើបសម្រាលកូនស្រីប្រមាណជាកន្លះខែប៉ុណ្ណោះ តែបើនិយាយពីរូបសម្រស់និងការតុបតែងខ្លួន ស្ទើរមិនដឹងថា ដេនីក្វាន់ នៅសរសៃខ្ចីនោះទេ ។ងាកមកស្វាមីរបស់ ដេនីក្វាន់ ឯណេះវិញបានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយភរិយាដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។
ដ្បិតរស់នៅក្នុងជីវភាពហាយសូរក្តី តែគ្រាន់តែសម្រាលកូនមិនទាន់មួយខែផង ដេនីក្វាន់ បានចុះមកខេត្តដើម្បីមកមើលការសាងសង់រីសតរបស់នាងដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ។នេះបើតាមការលើកឡើងរបស់ស្វាមីនាងហើយជាមួយគ្នានោះស្វាមីនាង បានចែករំលែករូបភាពស្វីត ស្វីតជាច្រើនរហូតមិត្តភក្តិនៅក្នុងគណនីយហ្វេ-សប៊ុ-កលោកបានលើកឡើងបែបលេងសើចថា «នៅសរសៃខ្ចីទេពួកម៉ាក»។
គួរបញ្ជាក់ថាដេនីក្វាន់ កាន់តែមានក្តីសុខក្រោយទទួលបានចំណងដៃកូនស្រីដែលគួរឱ្យស្រឡាញ់កាលពីកន្លះខែមុន នេះដែលមានឈ្មោះថា «ជា ចាស្មីន»។បើតាមរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកដែលបង្ហោះនៅក្នុង គណនីយហ្វេ-សប៊ុក ស្វាមីនាងហាក់បង្ហាញថា ដេនីក្វាន់ ពិតជាសំណាងណាស់ព្រោះទទួលបានក្តីស្រឡាញ់នឹងការមើលថែទាំពីសំណាក់ស្វាមីមិនខុសពីព្រះនាងនោះទេ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ តារាសិចស៊ីរូបនេះក៏បានជូនជាកាដូនូវចិញ្ជៀនពេជ្រយ៉ាងចែងចាំងដល់ទៅពីរវង់ដល់ស្វាមីទៀតផង ។ មានការលើកឡើងពីសំណាក់មិត្តភក្តិថារកឯណាបានភរិយាដែលស្អាត ឆ្លាត និងពូកែនៅក្នុងរឿងរកស៊ីហើយចិត្តល្អបែបនេះពិតជាសំណាងណាស់។
គេចាំបានមុនទទួលបានក្តីសុខនៅក្នុងគ្រួសារបែបនេះកន្លងមក ដេនីក្វាន់ ក៏ធ្លាប់បែ-កស្នេហ៍ ជាមួយ លោក ចាន់ មករា ជាអ្នកលក់រថយន្ត ហើយក្រោយមកនាងក៏រកបានអ្នកស្អំបេះដូងថ្មីជាបុរសវ័យជ្រេដែលនាងតែងហៅថា ប៉ាប៉ា តែមិនយូរប៉ុន្មាន ដេនី ក្វាន់ បានបង្ហាញពីដំរួយនៃការបែ-កបាក់ តែក្រោយមកពួកគេក៏បានត្រូវរ៉ូវគ្នាជាថ្មីម្តងទៀតដែលកាន់តែស្អិតល្មួតជាងមុនរហូតទទួលបានកូនស្រីម្នាក់ជាចំណងដៃ ៕








