
សិល្បៈ
រូបសម្រស់ស្រស់ស្អាតរួមជាមួយនឹងរូបរាងដ៏គួរឱ្យទាក់ទាញទៀតនោះបានធ្វើឱ្យស្រីស្អាត ហ្វី យ៉ាតា មិនខ្លាចនឹងសម្ញែងរាងក្នុងឈុតប៊ី.គី.នីយ៉ាងសិ.ចស៊ីជាមួយនឹងស្ទីលថតរូបបែបសិល្បៈ ឃើញហើយពិតជា H.o.t តែម្តង ។
ដ្បិតមានកូនប្រុសម្នាក់ទៅហើយក្តី តែ Single Mom ហ្វី យ៉ាតា នៅតែមានសម្រស់ស្អាត ជាពិសេសរូបរាងដ៏គួរឱ្យទាក់ទាញដែលក្រមុំល្មមៗសុំខ្មាសដោយសារតែមូលហេតុនេះហើយ ទើប ស្រីស្អាត ហ្វី យ៉ាតា មិនខ្លាចក្នុងការចាយរាងក្នុងឈុតប៊ី.គី.នីដ៏សិ.ចស៊ីបង្ហាញដល់អ្នក គាំទ្រដែលឃើញហើយម្នាក់ៗសរសើរនូវរូបរាងដ៏ឥតខ្ចោះរបស់តារាស្រីរូបនេះ ។ ហាក់ខុស ពីសិល្បការិនីដទៃរូបភាពសិល្បៈដ៏ទាក់ទាញរបស់ ហ្វី យ៉ាតា ភាគច្រើនទទួលបានការ ស្រឡាញ់ចូលចិត្តច្រើនជាងការរិះ.គន់។
ហ្វី យ៉ាតា ត្រូវបានគេស្គាល់ថាជាប្អូនស្រីរបស់អតីត Freshie Boy ថៃ នរៈពិទូរ នឹងជាកូនស្រី របស់លោក ថៃ នរៈសត្យា និងអ្នកស្រី ងិន ម៉ានីយ៉ា ជាអតីតអ្នកនិពន្ធនៅផលិតកម្មហង្សមាស កន្លងមក ។រយៈពេលជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈ ហ្វី យ៉ាតា ក៏មានឈ្មោះបោះសំឡេង មិនធម្មតាដែលសព្វថ្ងៃនេះនាងកំពុងត្រូវប៉ាន់នៅក្នុងការឃោសនាផលិតផលនានាដោយ ទទួលបានតម្លៃខ្លួនខ្ពស់ ។
ជាមួយសម្រស់ផូរផង់របស់ ហ្វី យ៉ាតា ក៏មានបុរសមិនតិចទេលួចក្នាញ់ តែគួរឱ្យស្តាយចុង ក្រោយនេះ Single Mom រូបនេះបានងាកភ្ជាប់ស្នេហ៍ជាមួយបុរសបរទេសរូបសង្ហាម្នាក់ដែលពួកគេតែងបង្ហាញរូបភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមកន្លងមក ៕








