header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ស្ថិតនៅរោងចក្រមួយក្នុងប្រទេសកូរ៉េខាងត្បូង ពលករខ្មែរម្នាក់ បានបង្ហាញឱ្យឃើញពី ស្នាដៃ និងសមត្ថភាពកូនខ្មែរ ដែលជាពលករ មានចំណេះ និងជំនាញ អាចគ្រប់គ្រងផលិត រៀបចំ តំទ្បើង កែច្នៃ និងអាចជួសជុល ម៉ាស៊ីនថង់ផ្លាស្ទីកសម្រាប់ដាក់ដាំក្នុងដំណាំបម្រើក្នុងវិស័យកសិកម្ម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក រស្មី មុន្នី បានបញ្ជាក់ឱ្យដឹងថា៖ «មកដល់សព្វថ្ងៃនេះ រយៈពេល ១៥ឆ្នាំ ដែលលោកកំពុងទទួលបានភាពជោគជ័យលើការងារដែលលោកកំពុងតែធ្វើ ក្នុងនាមជាពលករនៅប្រទេសកូរ៉េ ដែលអាចឱ្យលោកបង្ហាញសមត្ថភាព ក្នុងការគ្រប់គ្រង ការផលិត រៀបតំទ្បើង កែច្នៃ និងជួសជុល ម៉ាស៊ីនថង់ផ្លាស្ទីកនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក រស្មី មុន្នី បានឱ្យដឹងទៀត អាជីវកម្មដែលបម្រើក្នុងវិស័យកសិកម្មនេះ កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងប្រទេសកូរ៉េ តែលោកបានមើលឃើញថា អាជីវកម្មប្រភេទនេះនៅមិនទាន់មាននៅក្នុងប្រទេសកម្ពុជាយើងនៅឡើយ ខណៈតម្រូវការរបស់កសិករកំពុងត្រូវការយ៉ាងច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមើលឃើញឱកាសនេះ តាមរយៈបទពិសោធ និងចំណេះជំនាញរបស់លោក គឺលោកចង់បង្កើតឱ្យមានអាជីវកម្មប្រភេទនេះមាននៅក្នុងប្រទេសកម្ពុជា គោលបំណងដើម្បីឱ្យមានការរីកចម្រើនក្នុងវិស័យឧស្សហកម្ម និងកសិកម្មក្នុងប្រទេស ក៏ដូចជារួមចំណែកជួយដល់សង្គមជាតិទាំងមូល ប៉ុន្តែពេលនេះលោកមិនមានថវិកាគ្រប់គ្រាន់ក្នុងការរៀបចំឡើយ តែលោកសង្ឃឹមថានឹងមានអ្នកមានធនធាន ចាប់អារម្មណ៍អាចសហការគម្រោងអាជីវកម្មនេះជាមួយលោកបាន តាមរយៈ +821033-46-64-66 ឬតាមគណនីហ្វេបុក រស្មី មុន្នី

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post