header ads

Sponsor

បន្ទាប់ពី OPPO ប្រកាសដាក់សម្ពោធជាផ្លូវការ និងបើកឲ្យកក់ទុកនូវស្មាតហ្វូនស៊េរីចុងក្រោយ OPPO Reno8 Series ឃើញថាពិតជាកក្រើកខ្លាំងមិនធម្មតា ព្រមទាំងក្លាយជាព័ត៌មានដ៏ក្តៅគគុកលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាផងដែរ។ បើរាប់មកដល់ថ្ងៃនេះមានរយៈ 6 ថ្ងៃហើយដែល OPPO បើកឲ្យ​ Pre-order ស្មាតហ្វូន Reno8 Series ប៉ុន្តែសន្ទុះនៃអតិថិជនដែលបាន​ Pre-order គឺច្រើនលើសលប់លើសពីការរំពឹងគិតទាំង 3 ម៉ូដែល Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 សុទ្ធតែមានលក្ខណៈសម្បត្តិពិសេសខុសៗពីគ្នា។​ តោះ! ស្រូតទៅកក់ទុកឥឡូវនេះដើម្បីទទួលបានកញ្ចប់កាដូ​តម្លៃ​ $187 & $102​ រួមទាំងកាដូជាច្រើននៅក្នុងថ្ងៃបើកលក់ដំបូងទាំងអស់គ្នា។

នេះបើយោងតាមផេគផ្លូវការ OPPO បានឲ្យដឹងថា សម្រាប់កម្មវិធីបើកលក់ថ្ងៃដំបូង ឬ First Sale Pick Up Day របស់ស្មាតហ្វូន OPPO Reno8 Series ពោលគឺសម្រាប់ម៉ូដែល Reno8 និង Reno8 Z 5G គឺមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប​ AEON MALL សែនសុខ (ជាន់ផ្ទាល់ដី) នឹងមានការចែកកាដូអនុស្សាវរីយ៍ Free ចំនួន 500កាសទៅកាន់ហ្វេនដែលបានចូលរួមកម្សាន្តសប្បាយនៅក្នុងកម្មវិធី។ ជាពិសេសនៅក្នុងកម្មវិធីនេះក៏មានការសម្តែងជូនពីតារាតំណាង OPPO គឺតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា និង STEP រួមទាំងពិធីករ និងពិធីការិនីសម្បូរវហាស័ព្ទ សុភ័ក្រ្ត កុសុម៉ា និងលោក​ ដេវីដ ទៀតផង។

ឥឡូវងាកចូលមកដល់ស្មាតហ្វូនស៊េរីថ្មីវិញម្តង! ហេតុអ្វីអ្នកប្រើ Reno Series ចូលចិត្តលេងហ្គេម?​ ចូលចិត្តថតរូប? តោះ! ឥឡូវមកដឹងពីគុណសម្បត្តិ និងលក្ខណៈពិសេសៗនៅលើស្មាតហ្វូនទាំង 3 ម៉ូដែលដូចខាងក្រោម ៖
- OPPO Reno8 5G ៖ បំពាក់នូវបន្ទះឈីបកំពូល Dimensity 1300|5G អមដោយទំហំ RAM ធំសរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM ធំ 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។ ចំណែកបច្ចេកវិទ្យាសាកថ្មកំពូល 80W SuperVOOC សាកជាមួយសម្ពាធថ្មទាបលឿនគ្រប់ពេល សាកថ្ម 5 នាទីលេងហ្គេម 2 ម៉ោង។ ឯវដ្តជីវិតនៃការសាកថ្មខ្ពស់បំផុត 1600 ជុំជាមួយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2 ដងឯណ្ណោះ។ ដោយឡែកវាក៏មិនភ្លេចបំពាក់នូវកាមេរ៉ាកំពូល កាមេរ៉ាដែលភ្លឺច្បាស់ផុតលេខជាមួយសេនស័រកំពូល 2 គ្រាប់ពី SONY ដែលកាមេរ៉ាក្រោយគឺ IMX766 ហើយកាមេរ៉ាមុខ IMX709 ដែលសុទ្ធតែជាសេនស័របំពាក់លើស្មាតហ្វូនកំពូល OPPO Find X5 Pro។ មិនតែប៉ុណ្ណោះ Reno8 5G បំពាក់អេក្រង់ទម្លុះ 90Hz ជាមួយកម្រិតបង្ហាញ FHD+ បង្ហាញរូបភាពកាន់តែម៉ត់ ពណ៌ដិតស្រស់បែបធម្មជាតិ ព្រមទាំងផ្តល់រចនារលូនក្នុងពេលលេងហ្គេម និងអូសលើកម្មវិធីផ្សេងៗ។

- OPPO Reno8 Z 5G ៖ សមត្ថភាពខ្លាំងជាមួយបន្ទះឈីប Qualcomn Snapdragon 695|5G ដែលមានខ្នាតដំណើរការកម្រិតខ្ពស់ 6nm ផ្តល់នូវប្រតិបត្តិការរហ័ស ប្រើប្រាស់ថាមពលតិច មិនបារម្ភពីការឡើងកម្តៅ ព្រមទាំងបំពាក់នូវ Internet ល្បឿនលឿន 5G រួចជាស្រេចដោយមិនបារម្ភពីបញ្ហារអាក់រអួល។ លើសពីនេះវាក៏បំពាក់នូវអានុភាពខ្លាំង RAM 13GB (8GB+5GB) អាចឆ្លាស់កម្មវិធីបានយ៉ាងរលូនតែម្តង។ ចំណែកថាមពលថាមពលថ្ម 4500mAh អមដោយកម្លាំងសាកថ្ម 33W SuperVOOC សាក 5 នាទីអូសលេង 2 ម៉ោងឯណ្ណោះ​ ហើយអាចសាកថ្មពី 0% ទៅ 100% គ្រាន់តែចំណាយពេល 60 នាទីប៉ុណ្ណោះ ជាពិសេសលោកអ្នកអាចសាកថ្មលឿនប្រកបដោយសុវត្ថិភាពឈានមុខគេ។

- OPPO Reno8 ៖ បំពាក់បន្ទះឈីបដ៏ល្បី Qualcomn Snapdragon 680 ដែលទទួលស្គាល់ដោយអ្នកប្រើទូទាំងពិភពលោកទៅលើលឿនដំណើរការរលូនទាំងការប្រើធម្មតា និងលេងហ្គេមធំៗ ជាមួយខ្នាតដំណើរការកម្រិត 6nm ដែលមានប្រសិទ្ធិភាពខ្ពស់ថែមទាំងប្រើប្រាស់ថាមពលតិចផងដែរ។ បន្ថែមពីនេះបង្កប់ RAM ធំសរុប 13GB (8GB+5GB) + ROM 256GB ប្រើប្រាស់យូរឆ្នាំក៏មិនខ្វះខាតទំហំផ្ទុកដែរ។ ចំណែកថាមពលថ្ម 4500mAh និងបំពាក់នូវកម្លាំងសាកថ្ម 33W SuperVOOC ដូចទៅនឹងម៉ូដែល Reno8 Z 5G។ ដោយឡែកសម្រាប់កាមេរ៉ាមុខវិញបំពាក់នូវសេនស័រ SONY IMX709 ដែលបង្កើនឲ្យរូបភាពកាន់តែច្បាស់ និងស្រស់ថ្លាទោះស៊ែលហ្វីក្នុងកម្រិតពន្លឺបែបណាក៏ដោយ។ រឹតតែពិសេសគឺ Reno8 បានបំពាក់នូវអេក្រង់ទម្លុះ 90Hz ជាមួយកម្រិតបង្ហាញរស់រវើក FHD+ ចលនាបង្ហាញ និងអូសបញ្ជាលឿនរលូនផ្តល់ឲ្យអ្នកនូវអារម្មណ៍ទស្សនាដ៏ជក់ចិត្ត។

បង្វែរដល់ចំណុចទាក់ទាញបំផុតលើ Reno8 Series គឺស្ទីលរចនាពណ៌ថ្មី ពណ៌មាសប្រណីតដែលជាជម្រើសពណ៌ថ្មីយ៉ាងស៊ីវិល័យស្ថិតនៅក្នុងដៃ។ ចំណែកស្ទីលរចនារូបរាងប្រកបដោយភាពទាន់សម័យជាមួយគែមជ្រុងដ៏ស្រស់ស្អាត និងពេញនិយមបំផុតជាមួយរចនាបថ OPPO Glow ជំនាន់ថ្មី។​ លើសពីនេះ វាបានរចនាជាមួយកងបំភ្លឹដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម ព័ទ្ធជុំវិញកងកាមេរ៉ាមើលទៅពិតជាស្រស់ស្អាតណាស់ ព្រមទាំងជាចំណុចលេចធ្លោប្រកបដោយភាពច្នៃប្រឌិតខុសប្លែកពីគេ។

ឥឡូវនេះបងប្អូនអាចអញ្ជើញទៅកក់ទុក​ ឬ Pre-order បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា​ ដើម្បីទទួលបានកញ្ចប់កាដូដ៏ពិសេសរួមមាន ៖

  • OPPO Reno8 5G $569 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី31​ សីហា ឆ្នាំ2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
  • OPPO Reno8 Z 5G $429 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី26 សីហា ឆ្នាំ2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
  • OPPO Reno8 $359 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី26​ សីហា ឆ្នាំ2022 ថែមកញ្ចប់កាដូតម្លៃ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurfLikeCrazy រយៈពេល 4ខែ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post