
សង្គម
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ សាធុជនជាសប្បុរស បានយកពេលវេលាដ៏សមស្រប ធ្វើចង្ហាន់ទៅវត្តអារាម ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់សាច់ញាតិដែលបានស្លា..ប់ទៅហើយនោះ និងធ្វើបុណ្យផ្សងសុំសេចក្ដីសុខសេចក្ដីចំរើន។
ប៉ុន្តែក្នុងឱកាសជ្រះថ្លានេះ បែរជាមានអ្នកខ្លះបុណ្យមិនបានធ្វើ បែរទៅជាសាងបាបទៅវិញ ឆ្លៀតឱកាសលួចយកទ្រព្យសម្បត្តិអ្នកដទៃទៅវិញ។
តាមរយៈគណីមួយដែលមានឈ្មោះថា Mei Mei បានឱ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះថា៖ «មុននឹងបងស្រីញុំបានត្រូវចោរលុកយកទូរសព្ទពេលកំពុងតែដាក់បាតនៅវត្ត បើមានបញ្ហាអ្វីឬមានគេឆាតទៅអោយបា.ញ់លុយ គាត់មិនទទួលខុសត្រូវទេ សូមប្រុងប្រយ័ត្នទាំងអស់គ្នាពេលទៅវត្ត»
ក្នុងឱកាសនេះហើយបងប្អូនដែលមានចិត្តជ្រះថ្លាមកធ្វើបុណ្យ សូមមេត្តាប្រុងប្រយ័ត្ន និងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឱ្យបានល្អ ជៀសវានូវការបាត់បង់ដោយជនឱកាសនិយម។







