
សិល្បៈ
ដ្បិតរងការ រិះ.គន់ពីសំណាក់មហាជនក្រោយតារាសម្តែង សេង សុខឃីម ប្រកាសចែកផ្លូវក៏ដោយ តែតារាចម្រៀង នាយចឺម ហាក់មិនតបតពោលនាយបានបង្ហោះរូបភាពជាមួយស្រីស្អាតពីររូបជាដៃគូថ្មីធ្វើព្រងើយហាក់ដូចមិនមានរឿងអ្វីកើតឡើង តែក្នុងនោះគេបានឃើញអតីតគូស្នេហ៍នាយពីរនាក់បានចូលទៅបញ្ចេញមតិនៅក្នុងការបង្ហោះរបស់ នាយចឺម ភ្លែត។
ថ្មីៗនេះ នាយចឺម បានបង្ហោះរូបភាពជាមួយស្រីស្អាតជាបន្តបន្ទាប់ដោយបញ្ជាក់ថា ជាដៃគូ នៅក្នុងការថត MV ថ្មី យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហាញរូបភាព មួយអម ដោយស្រីស្អាតពីររូបហើយសរសេរថា« ឆ្វេងឬ ក៏ស្តាំបងប្អូន បទថ្មី (ហាមជេ-រ)»។ ក្នុងនោះគេបានឃើញអតីតគូស្នេហ៍ នាយចឺម ពីររូបដែលមានតារាសម្តែង អៀ ម៉េងលិ បានចូលមកដាក់រូបសើចនៅលើរូបភាពរបស់ នាយចឺម ហើយងាកមកអ្នកមេម៉ាយកូនមួយដែលទើបប្រកាសផ្តាច់ស្នេហ៍ ជាមួយ នាយចឺម ថ្មីៗនេះ ក៏បានចូលទៅលូកមាត់ថា «ទាំងសងខាង»។ទោះជាមានការចូលទៅបញ្ចេញមតិពីអតីតគូស្នេហ៍ទាំងពីរក្តី តែ នាយចឺម មិនបានតបតអ្វីឡើយ ។
ជាមួយគ្នានោះក៏មានបុរសៗមិនតិចទេបានសម្តែងការងឿងឆ្ងល់នឹងចង់ដឹងថា នាយចឺម មានចំណុចពិសេសអ្វីញ៉ែបានសុទ្ធតែជាតារាស្រីរូបស្អាតហើយវ័យក្មេង តែគួរឱ្យស្តាយពួកគេទាំងនោះហាក់ មិនទាន់មានអ្នកណាអាចថ្ពក់ចិត្ត នាយចឺម ឱ្យបញ្ចប់ស្នេហ៍ត្រឹមនោះឡើយ ។ ខណៈថ្មីៗនេះ ស្រីអ៊ីត ដែលជាតារាកំប្លែង នឹងជាម្តាយមីង នាយចឺម បានលើកឡើងថា«ប្រសិនសង្សារយើង មានអ្នកថ្មីមានន័យថា គេមិនសាវ៉ាទេមកពីយើងមិនមានចំណុចគ្រប់គ្រាន់សម្រាប់គេ«។
ក្នុងចំណោមគូស្នេហ៍ទាំងបួនរបស់ នាយចឺម ដែលមានតារាសម្តែង ពុច ស្រីខួច អៀ ម៉េងលិ ហ្វា ហ្វា និង សេង សុខឃីម នោះគេសង្កេតឃើញមានតែអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ប៉ុណ្ណោះដែលបង្ហាញការឈឺចាប់ក្រោយចែកផ្លូវពី នាយចឺម ៕







