header ads

Sponsor

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថានៅ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៥០ នាទីនៅលើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រ(២៥-២៦ ) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្តដឹកស៊ីទែនសាំង គេចម៉ូតូ ជ្រុលទៅបុកសំយ៉ាបផ្ទះរបស់ពលរដ្ឋ។

រថយន្តខាងលើនេះម៉ាក INTERNATIONAL ពណ៌ ស-លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B.6776 សណ្តោងសឺមីរ៉ឺម៉ក ស៊ីទែនសាំងTELA ពាក់ផ្លាកលេខភ្នំពេញ 4A.4644 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចខាងលើបានបើកគេចម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ (មិនចាំផ្លាកលេខ) ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានចាក់គួរេពេញផ្លូវពីមុខរថយន្ត ហើយរថយន្តនោះក៏បានគេចជ្រុលចូលទៅបុកសំយ៉ាបផ្ទះតែម្ដង។ 

ក្នុងករណីខាងលើនេះពុំបានបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាម្ចាស់ផ្ទះខាងលើ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post