សិល្បៈ
តាគល់លោកគ្រូបង្រៀនម្នាក់នៅឯសាលាបឋមសិក្សាពន្លៃ ខេត្តកំពង់ធំ ឈ្មោះ ញ៉ិល ថែធួន ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងទទួលបានការសរសើរពីមហាជន ក្រោយលោកគ្រូបង្ហោះវីដេអូសកម្មភាពបង្ហាត់ បង្រៀនកូនសិស្សតូចៗឱ្យចេះរាំរបាំ និងរាំវង់រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវរបស់ខ្មែរយើង។
លោកគ្រូ ញ៉ិល ថែធួន មិនត្រឹមតែមិនមានការអៀនខ្មាសនោះទេ តែផ្ទុយទៅវិញលោកគ្រូបែរជាក្លាហាន ដោយបានចែករំលែកឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានឃើញ ក្នុងនោះលោកគ្រូបានរៀបរាប់ថា ៖
«ខ្ញុំមិនអៀន ខ្ញុំក្លាហាន ផុសចែកបងប្អូនទស្សនាមើល តែមិនសូវជំនាញរាំដែរ។ ទន់ភ្លន់តែមិនទន់ជ្រាយ។ ថ្នាក់ទី២ បឋមសិក្សាពន្លៃ ខេត្តកំពង់ធំ»។
ដោយមើលឃើញក្មេងរាំបែ.កស្លុ.យជាច្រើននៅលើបណ្ដាញសង្គម លោកគ្រូបឋមដ៏គំរូរូបនេះ បានរៀបរាប់ឱ្យដឹងទៀតថា ៖ «គ្រូបឋមអាចធ្វើបាន បង្រៀនថ្ងៃទី២ សង្ឃឹមថាថ្ងៃទី៣ជោគជ័យទៅចុះ មើលៗទៅសិស្សប្អូនសិស្សច្បង បើមិនសំខាន់គេមិនបញ្ចូលកម្មវិធីសិក្សាទេ របាំរាំវង់ ត្រូវថែឱ្យគង់ជារបាំខ្មែរយើង។»
«ក្មេងឥលូវរាំតែបទបែ.កស្លុ.យ ចំណែកបទរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ មិនសូវចង់រាំមិនថែរក្សាតាំងគេលួ.ចទៅតាំងថាស្ដាយ អ៊ីចឹងត្រូវថែរក្សាវប្បធម៌ឱ្យគង់វង្ស»។ សូមទស្សនាវីដេអូដែលលោកគ្រូបានបង្ហាត់បង្រៀនខាងក្រោមនេះ ៖